ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃ-ា-ត់ខ្លួនជន-ស-ង្ស័យ-ទាំង3នាក់ដែលកោរសក់ ស្លៀកស្បង់ចីវរ ក្លែងជាព្រះសង្ឃ

ខេត្តកណ្ដាល ៖ ជនសង្ស័យ៣នាក់បានកោរសក់ ស្លៀកស្បង់ចីវរ ក្លែងជាព្រះសង្ឃចេញដើរបិណ្ឌបាត្រ ត្រូវបានមន្រ្តីក្រុមប្រឹក្សាឃាត់ខ្លួននាំទៅកាន់សាលាអនុគណស្រុកអង្គប្រគល់ជូននគរបាលស្រុកអង្គស្នួល ។ការឃាត់ខ្លួននេះនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

សង្ឃក្លែងក្លាយទាំង៣នាក់បានសារភាពថាពួកខ្លួនប្រើប្រាស់គ្រឿងញៀនហើយដើរបិណ្ឌបាត្រ ក្នុង០១ថ្ងៃបិណ្ឌបានប្រាក់ចំនួន៧០,០០០រៀល ហើយចូលប្រាក់គ្នាទិញថ្នាំញៀន ដើម្បីប្រើប្រាស់ជាមួយគ្នាអស់រយៈពេលពី៥ទៅ៦ខែកន្លងមកហើយ ៕L04

Leave a Reply

Your email address will not be published. Required fields are marked *