ព័ត៌មានជាតិ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ….!

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណៈបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជីញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភា ឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ចបន្ត។ ដោយមានការអញ្ជីញចូលរួមពីឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យនិងជាប្រធានគណៈកម្មាធិការបក្សខេត្ត, ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយឃុំ សង្កាត់ ,លោក លោកស្រីប្រធានមន្ទីរ ,លោកអភិបាលក្រុង/ស្រុក និងលោកមេឃុំចៅសង្កាត់។L04

Leave a Reply

Your email address will not be published. Required fields are marked *