ព័ត៌មានសន្តិសុខសង្គម

ចាប់បានហើយ! ក្រុមជំនាញ-បោ-ក២នាក់ម្តាយនិងកូន ករណីឆ-បោ-កតាមបណ្តាញសង្គមក្រោមរូបភាពផ្ញើវត្ថុមានតម្លៃពីបរទេស

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាននាំខ្លួនជនស្ស័យ២នាក់ ភេទស្រី ជាម្តាយនិងកូន តបតាមបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធនឹងករណីឆបោកតាមបណ្តាញសង្គមក្រោមរូបភាពផ្ញើវត្ថុមានតម្លៃពីបរទេសមកឲ្យជនរងគ្រោះ និងធ្វើការឆបោកដែលតម្រូវឲ្យជនរងគ្រោះ ត្រូវដោះស្រាយសេវ៉ាផ្សេងៗ ដើម្បីបានទទួលវត្ថុមានតម្លៃនោះ។ ជនសង្ស័យទាំង២នាក់ជាមុខសញ្ញាយ៉ាងសកម្មក្នុងការកៀរគរប្រជាពលរដ្ឋក្រីក្រ មានការយល់ដឹងតិចតួច ឲ្យទៅបើកគណនីធនាគារ និងលក់ឲ្យខ្លួនដើម្បីយកមកគ្រប់គ្រង និងប្រើប្រាស់ជាមធ្យោបាយក្នុងការឆបោកជនរងគ្រោះជាច្រើនរូប។ ជនសង្ស័យ ទាំងពីរនាក់ម្តាយនិងកូន ត្រូវបាន នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕L04

Leave a Reply

Your email address will not be published. Required fields are marked *