ខេត្តកំពត៖ សកម្មភាពរបស់សមាគម(ឡាយ អិន ក្លឹប អន្តរជាតិ ហ្វ្រង់កូហ្វូន កម្ពុជា) រួមទាំងសមាគមជំនួយជនជាតិចិនធៀនភីងកម្ពុជា និងសមាគមយុវជនទិសអាគ្នេយ៍ (៥៤)សាខាខេត្តព្រះសីហនុ បានប្រគល់អណ្ដូងទឹកមួយកន្លែងជូនដល់ប្រធានពន្ធនាគារខេត្តកំពតសម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់ ហើយក្នុងពិធីប្រគល់អំណោយខាងលើនេះដោយក្រោមការដឹកនាំពីឯកឧត្តមបណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានមូលនិធិសមាគម(ឡាយ អិន ក្លឹប អន្តរជាតិ ហ្វ្រង់កូហ្វូន កម្ពុជា)និងលោកជំទាវ លីហុង យៀន ដោយជាមួយគ្នានោះផងដែរក៏មានការចូលរួមពីសមាជិក សមាជិកា សមាគម និងលោក អៀង សារឹម ប្រធានពន្ធនាគារខេត្តកំពត ហើយពិធីនេះបានរៀបចំធ្វើឡើងនៅកាលពីព្រឹកថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឱកាសពិធីប្រគល់អណ្ដូងទឹកមួយកន្លែងជូនដល់ពន្ធនាគារខេត្តកំពត ឯកឧត្តមបណ្ឌិតតាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានមូលនិធិសមាគម(ឡាយ អិន ក្លឹប អន្តរជាតិ ហ្វ្រង់កូហ្វូន កម្ពុជា) បានមានប្រសាសន៍ថា ក្នុងការចំណាយថវិកាសម្រាប់ធ្វើអណ្ដូងទឹកមួយកន្លែងនេះ ដោយមានការចូលរួមសហការដែលបានឧបត្ថម្ភមកពីសប្បុរសជនរួមទាំងសមាគមនៅក្នុងស្រុកព្រមទាំងក្រៅស្រុកផងដែរ ដោយបានមកពីសមាគមចំនួន ៣ផ្សេងៗគ្នាដោយក្នុងនោះមាន៖១,សមាគម(ឡាយ អិន ក្លឹប អន្តរជាតិ ហ្វ្រង់កូហ្វូន កម្ពុជា)។ ២,សមាគមយុវជនទិសអាគ្នេយ៍ក្រុម៥៤ សាខាខេត្តព្រះសីហនុ។
៣,សមាគមជំនួយជនជាតិចិនធៀនភីងកម្ពុជា។ ដូច្នេះហើយទើបយើងបានទទួលសមិទ្ធផលនាពេលនេះសម្រាប់ប្រគល់ជូនពន្ធនាគារខេត្តកំពត ដែលកំពុងត្រូវការអណ្ដូងទឹកមួយកន្លែងនេះសម្រាប់ប្រើប្រាស់ចាំបាច់ក្នុងរដូវប្រាំង ហើយសូមបញ្ជាក់ផងដែរថាអណ្ដូងមួយកន្លែងនេះគឺមានការស្នើសុំពីលោក អៀង សារឹម ប្រធានពន្ធនាគារខេត្តកំពត នៅកាលពីខែមុនគឺមានការខ្វះខាត់ទឹកជាខ្លាំងពីព្រោះអាកាសធាតុមានការប្រែប្រួល ដោយជាមួយគ្នានោះផងដែរឯកឧត្តមបណ្ឌិត តាំង សំណាង ទីប្រឹក្សារដ្ឋាភិបាល បានបញ្ជាក់ថា និងមានគម្រោងជួយនៅរថយន្តសង្គ្រោះមួយគ្រឿងបន្ថែមទៀតដល់ពន្ធនាគារខេត្តកំពតនាពេលក្រោយ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោក អៀង សារឹម ប្រធានពន្ធនាគារខេត្តកំពត បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ និងកោតសរសើរចំពោះឯកឧត្តមបណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគម(ឡាយ អិន ក្លឹប អន្តរជាតិ ហ្វ្រង់កូហ្វូន កម្ពុជា)និងលោកជំទាវ លីហុង យៀន បានចូលរួមវិភាគទានក្នុងការងារស្ដារនីតិសម្បទា និងសេវាអប់រំកែប្រែ និងសុខភាពជនជាប់ឃុំនៅកម្ពុជា ហើយក្នុងនាមសមាគម រួមទាំងសកម្មភាពចូលរួមយ៉ាងសកម្ម ដោយគៀងគររកថវិកាក្នុងការឧបត្ថម្ភនៅសម្ភារៈផ្សេងៗ ដោយសមិទ្ធផលទាំងអស់នេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសង្គមជាតិរបស់យើង ហើយជាចុងក្រោយក្នុងនាមលោកជាប្រធានពន្ធនាគារខេត្តកំពត សូមបួងសួងដល់វត្ថុស័ក្ដសិទ្ធក្នុងលោកតាមបីបាច់ថែរក្សាឯកឧត្តមបណ្ឌិត និងលោកជំទាវ រួមទាំងសមាជិក សមាជិកា របស់សមាគម ឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ ៤២