ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិតតាំងសំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ លីហុង យៀនបាន…!

ឯកឧត្តមបណ្ឌិតតាំងសំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ លីហុង យៀនបានសហការជាមួយ សមាគម ៣ ផ្សេងគ្នា ប្រគល់អណ្ដូងទឹកជូនប្រធានពន្ធនាគារខេត្តកំពតសម្រាប់ប្រើប្រាស់។

នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម តាំងសំណាង ទីប្រឹក្សារាជរដ្ឋាភិបាល ជាប្រធានមូលនិធិសមាគម ឡាយអិនក្លឹបអន្តរជាតិ ហ្វ្រង់កូហ្វូន កម្ពុជាសមាគមជំនួយជនជាតិចិនធៀនភីងកម្ពុជា

នឹងសមាគមយុវជនទិសអាគ្នេយ៍ (៥៤) សាខាព្រះសីហនុ អញ្ជើញប្រគល់អណ្ដូងទឹកជូនប្រធានពន្ធនាគារខេត្តកំពត សម្រាប់ប្រើប្រាស់ដែលកំពុងជួបការលំបាកខ្វះខាតទឹកប្រើប្រាស់ចាំបាច់។

ឯកឧត្តមបណ្ឌិតតាំងសំណាង បានបញ្ជាក់ថា ថវិកាសម្រាប់ធ្វើអណ្ដូងទឹកនេះគឺបានមកពីការីអង្គាសសប្បុរសជនក្នុងសមាគម នៅក្នុងស្រុកនិងក្រៅស្រុក។

នាឱកាសនោះឯកឧត្តមបណ្ឌិតតាំងសំណាងទីប្រឹក្សារាជរដ្ឋាភិបាល បានឱ្យដឹងថា ក្នុងការចូលរួមនេះមានសមាគម ៣ ផ្សេងគ្នា ក្នុងនោះមាន

សមាគមន៍មូលនិធិ ឡាយអិនក្លឹបអន្តរជាតិ

សមាគមយុវជនទិសអាគ្នេយ៍ក្រុម៥៤ សាខាខេត្តព្រះសីហនុ និងសមាគមជំនួយជនជាតិចិន ធានភីងកម្ពុជា។

បានឧបត្ថម្ភថវិកាសម្រាប់ធ្វើអណ្ដូងទឹកជូនពន្ធនាគារខេត្តកំពតដែលកំពុងខ្វះខាតទឹកចាំបាច់ប្រើប្រាស់ក្នុងរដូវក្ដៅ។

ឯកឧត្តម បណ្ឌិតតាំងសំណាងបញ្ជាក់ថា ការធ្វើឡើងនេះក្រោយពីមានការស្នើសុំពីប្រធានពន្ធនាគារខេត្តកំពត កាលពីខែមុននៅរដូវក្ដៅខ្លាំង ពេលកំពុងខ្វះទឹក ដូចនេះលោកបានគៀងគរសប្បុរសជនទាំងអស់មិនថាក្នុងស្រុកឬក្រៅស្រុក..។ហើយថ្ងៃនេះផងដែរលោកនឹងសមាគម ព្រមទាំងសប្បុរសជនបានមកប្រគល់អណ្ដូងទឹកជូនប្រធានពន្ធនាគារខេត្តកំពតសម្រាប់ប្រើប្រាស់។

ឯកឧត្តមបណ្ឌិតតាំងសំណាង ទីប្រឹក្សារដ្ឋាភិបាលបញ្ជាក់ថាលោកមានគម្រោងជួយរថយន្តសង្គ្រោះមួយគ្រឿងទៀតមកពន្ធនាគារខេត្តកំពតនាពេលក្រោយ។

លោក អៀង សារិម ប្រធានពន្ធនាគារខេត្តកំពត សូមថ្លែងអំណរគុណដល់ឯកឧត្តមតាំងសំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងក្រុមការងារសមាគមទាំងអស់ដែលបានចូលរួមមនុស្សធម៌រៃអង្គាសថវិកាសម្រាប់ឧបត្ថម្ភធណ្ដូងទឹក ជូនពន្ធនាគារខេត្តកំពត។ ដែលកំពុងខ្វះខាតទឹក។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិតតាំងសំណាងទីប្រឹក្សារាជរដ្ឋាភិបាល បានលើកឡើងថាក្រុមការងារសមាគមលោក មិនត្រឹមតែជួយដល់ពន្ធនាគារខេត្តកំពតនោះទេ ។ ពោលសមាគមតែងតែចុះជួយ ទីកន្លែងណាដែលក្រទីទ័លក្រខ្សត់ពិតប្រាកដ ត្រូវការចាំបាច់ជំនួយជាបន្ទាន់។ 

ឯកឧត្តមបណ្ឌិតស្នើសុំឱ្យអាជ្ញាធរក្នុងមូលដ្ឋានមេត្តាជួយរាយការណ៍ពីជីវភាពប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដ ។ ដើម្បីលោកគៀងគរមនុស្សធម៌រកជំនួយមកជួយដូចសព្វដង។ ដោយ : L៤២

Leave a Reply

Your email address will not be published. Required fields are marked *