ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារជំរុញវិស័យឯកជននិងតំណាងកម្មករអនុវត្តការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយឱ្យបានជោគជ័យ

ភ្នំពេញ៖ ឯ.ឧ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឱ្យវិស័យឯកជននិងតំណាងកម្មករនិយោជិតចូលរួមអនុវត្តការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយឱ្យបានជោគជ័យដើម្បីកសាងភាពសុខដុមនីយកម្មនៅក្នុងរោងចក្រសហគ្រាស។
ថ្លែងនៅក្នុងខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា នៅទីស្តីការក្រសួង ឯ.ឧ ហេង សួរ បានមានប្រសាសន៍ថា ការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ទាមទារឱ្យភាគីនិយោជក និងកម្មករនិយោជិត បន្តស្វែងយល់ពីតួនាទី និងភារកិច្ចរៀងៗខ្លួនឱ្យបានច្រើនជាងមុន និងព្យាយាមខិតជិតចូលគ្នាជជែក និងពិភាក្សា ដើម្បីកសាងទំនុកចិត្តរវាងភាគីទាំងពីរដោយឈរលើការគោរពច្បាប់ស្តីពីការងារ ក្នុងការការពារផលប្រយោជន៍ភាគីទាំងសងខាង ដើម្បីកសាងភាពសុខដុមនីយកម្មនៅក្នុងរោងចក្រសហគ្រាស៕L04

Leave a Reply

Your email address will not be published. Required fields are marked *