ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារនឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេស៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី៩-១០ ខែឧសភាឆ្នាំ២០២៤នៅអាគារ KA MPUS ជិតស្ពានអាកាសក្បាលថ្នល់ដោយផ្តល់ឱកាសការងារចំនួន៥៤០០កន្លែងដល់យុវជនសិស្ស/និស្សិតនិងអ្នកស្វែងរកការងារ។
យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារអាចចូលរួមទស្សនាដោយសេរី ដើម្បីស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន/សហគ្រាសធំៗ ចំនួន ២០ដែលនឹងទៅជ្រើសរើសបុគ្គលិកផ្ទាល់ភ្លាមៗក្នុងមុខតំណែង និងជំនាញជាច្រើន។ អ្នកចូលរួមក៏អាចទទួលបានគន្លឹះសំខាន់ៗដើម្បីត្រៀមខ្លួនចូលទីផ្សារការងារនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងដែលមានការចូលរួមពីវាគ្មិនដែលមានបទពិសោធន៍ជាច្រើនរូបផងដែរ។