ក្រុងព្រះសីហនុ៖
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៩និង៥០នាទី លេីផ្លូវមិត្តភាព ត្រង់ចំណុចជិតភ្នំ៩៦ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចររណ៍មួយបានកើតឡើងរវាងរថយន្ត និង រថយន្ត ខម បើកបរដោយបុរសជនជាតិចិនម្នាក់ ហើយបានបើករត់គេចពីកន្លែងកើតហេតុ ។ បច្ចុប្បន្ន សមត្ថកិច្ច រកឃេីញរថយន្តខាងលើ យកមកចតទុកចោលនៅក្នុងសាលាខេត្តព្រះសីហនុចាស់ ។ រីឯវត្ថុតាង រថយន្ត ទាំង០២គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកំពុងបន្តស្វែករកជនជាតិចិនអ្នកបេីកបរខាងលេី មកដោះស្រាយតាមនីតិវិធី ៕L18
សូមបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា។ យើងត្រូវរួមគ្នាការពារសុខសន្តិភាព