ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនរគរបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារអធិការដ្ឋាននគរបាលស្រុកបាភ្នំ ។
អគារដ៏ថ្មីសន្លាងមួយខ្នងនេះ បានកែប្រែមុខមាត់អធិការដ្ឋាននគរបាលស្រុកបាភ្នំ និងបានសម្រួលដល់ការបំពេញការងាររបស់មន្ត្រីនគរបាល ប្រកបដោយផាសុកភាព និងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏បានផ្ដាំផ្ញើដល់លោកអធិការនគរបាលស្រុកបាភ្នំ ត្រូវត្រួតពិនិត្យ និងដឹកនាំបញ្ជាដល់មន្រ្តីក្រោមឱវាទ ឲ្យមានការចូលរួមសម្អាតជាប្រចាំ ថែរក្សាអគារមួយនេះ អគារផ្សេងៗទៀត និងបរិស្ថានក្នុងបរិវេណអធិការដ្ឋានឲ្យមានភាពល្អប្រសើរ ៕L18