ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

យុទ្ធនាការបោសសម្អាតល្បែងស៊ីសង បង្រ្កាបបទល្មើសជល់មាន់ខុសច្បាប់ ឃាត់ខ្លួនមនុស្ស ៥នាក់ រួមនិងវត្ថុតាងជាច្រើន

ខេត្តព្រៃវែង៖ កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះស្រាវជ្រាវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ (ប្រជល់មាន់លើដី) នៅស្រុកស៊ីធរកណ្ដាល ឃាត់ខ្លួនមនុស្ស ៥នាក់ រួមនិងវត្ថុតាងមាន់ជល់ និងឧបករណ៍សម្ភារៈជាច្រើន បញ្ជូនមកស្នងការដ្ឋានគរបាលខេត្តព្រៃវែង ។

ប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ ធ្វើឡើងនៅវេលាម៉ោង ១៣ និង ១៥នាទីរសៀល ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្ថិតនៅចំណុចចម្ការស្វាយមួយកន្លែង ស្ថិតនៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។L18

Leave a Reply

Your email address will not be published. Required fields are marked *