ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទីបំផុត មន្ត្រីជំនាញ សម្រេចនឹងដុតកម្ទេចចោលជើងមាន់បង្កក ០៤កុងតឺន័រ ដែលបង្ក្រាបបាននៅក្រុងស្វាយរៀង

ស្វាយរៀង៖ ជើងមាន់បង្កក ដែលលួចនាំចូលឆ្លងដែនមកក្នុងខេត្តស្វាយរៀង ចំនួន០៤រថយន្តកុងតឺន័រ បម្រុងដឹកឆ្ពោះទៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញ ត្រៀមដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ស្អែកនេះ នៅទីលានចាក់សំរាមក្នុងក្រុងស្វាយរៀង។

គួររំលឹកផងដែលថា រថយន្តកុងតឺន័រចំនួន ០៤គ្រឿង ដឹកសាច់បង្កកនាំចូលពីវៀតណាម ត្រូវបានសមត្ថកិច្ចជំនាញ ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តនិងមន្ត្រីសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ស្ទាក់ឃាត់បាននៅវេលាម៉ោង ៥និង៤០នាទីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិ អកនាគ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

 

Leave a Reply

Your email address will not be published. Required fields are marked *