ព័ត៌មានជាតិ

សម្ដេចនាយករដ្ឋមន្ត្រី បញ្ជា «ដាច់ខាតមិនអនុញ្ញាត…!

#សម្ដេចនាយករដ្ឋមន្ត្រី បញ្ជា «ដាច់ខាតមិនអនុញ្ញាតឲ្យមានការបើកក្លឹបបាញ់កាំភ្លើងឯកជននៅក្នុងខេត្តព្រះសីហនុនោះឡើយ »
នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅ « កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាព្រឹក​ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៤នេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាដាច់ខាតមិនអនុញ្ញាតឲ្យមានការបើកក្លឹបបាញ់កាំភ្លើងឯកជននៅក្នុងខេត្តព្រះសីហនុនោះឡើយ និងបញ្ជាអោយចេញសេចក្ដីជូនដំណឹង ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី មិនឲ្យអនុញ្ញាតបើកក្លឹបបាញ់ស៊ីបឯកជននៅក្នុងប្រទេសកម្ពុជា បន្តទៀតឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *