ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមាជិកអេសអិលធីវីអនឡាញព្រះនាមអិល ២៧ត្រូវការ….!

សូមគោរពចូលមកដល់បងប្អូនសារព័ត៌មាន ជាទីគោរពបងប្អូនទាំងអស់គ្នា សមាជិកគេហទំព័រសារព័ត៌មាន SL TV Online ខ្ញុំបាទ គាត់ព្រនាម L.27 ឈ្មោះ សយ វិន បានជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ ជនបង្ករបើកបរក្នុងស្ថានភាពស្រវឹង ជិះម៉ូតូរេពេញផ្លូវដោយជ្រុលមកបុ.ក L.27 ដែលកំពុងធ្វើដំណើរតាមដងផ្លូវដើម្បីបំពេញបេសកកម្ម។
ជនបង្កជិះម៉ូតូបើក្នុងល្បឿនលឿនក្នុងស្ថានភាពផឹកគ្រឿងស្រវឹង រេចង្កូតចូលខាងស្ដាំដៃគាត់បុ.កមួយទំហឹង បណ្ដាយឲ្យគាត់បាក់ធ្គៀម និង លៀនភ្នែកចេញក្រៅ ។ ចប្ចុប្បន្នកំពុងស.គ្រោះបន្ទាន់ នៅមន្ទីពេទ្យ ខ្មែរសូវៀត ហៅពេទ្យរុស៊ី្ស។ គាត់មានជីវភាពខ្វះខាតខ្លាំងណាស់បងប្អូនបានជាគាត់ខិតខំប្រឹងប្រែងធ្វើការដើម្បីជីវភាពរហូតទាល់តែគ្រោះថ្នាក់បែបនេះ។ ពេលនេះមិនដឹងថាគាត់រួចផុតពីគ្រោះនេះអត់ផង ណាមួយម្ដាយគាត់ស្លាប់មិនទាន់បានប្រាំពីរថ្ងៃស្រួលបួលផង។ កូនៗគាត់ មិនអាចអត់គាត់ទេព្រោះរាល់ថ្ងៃគាត់រកលុយដោយធ្វើសំណង់ចិញ្ចឹមកូនៗ២នាក់។ ហេតុដូចច្នោះហើយសូមបងប្អូន ម្តេត្តាជួយតិចតួចដើម្បីដោះស្រាយថ្លៃពេទ្យ ដែលគាត់កំពុងសង្គ្រោះបន្ទាន់ ហើយគាត់មិនទាន់ដឹងខ្លួននៅឡើយទេ។

Leave a Reply

Your email address will not be published. Required fields are marked *