ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

-បា-ត់-ខ្លួន នារីវ័យ១៨ឆ្នាំម្នាក់ដែលទៅ…!

នារីវ័យ១៨ឆ្នាំម្នាក់ បានទៅជួយលក់បាយអ៊ុំប្រុស នៅក្រុងដូនកែវ ខេត្តតាកែវ ហើយបានបាត់ខ្លួនកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ហើយត្រូវឪពុកម្តាយ ក្រុមគ្រួសារតាមស្វែងរក នឹងប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវ ស្វែងរក👉រហូតមកត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ នៅតែគ្មានដំណឹងទៀត។
យុវតីខាងលើមានឈ្មោះ ស្រ៊ុន ណារិន អាយុ១៨ឆ្នាំ មុខរបរលក់បាយ មានទីលំនៅ ភូមិក្ដាញ់ (ត្រពាំងល្វា) ឃុំក្ដាញ់ ស្រុក ព្រៃកប្បាស ខេត្តតាកែវ
ក្រុមគ្រួសារអំពាវនាវ សុំអង្វរចិត្ត បងប្អូនប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក្តី ប្រសិនឃើញ ដឹង មេត្តាជួយឃាត់ ផ្តល់ដំណឹងដល់ក្រុមគ្រួសារ តាមលេខទូរស័ព្ទ 069 465282 នេះផង *ដោយក្តីគោរព៕*L18

Leave a Reply

Your email address will not be published. Required fields are marked *