ព័ត៌មានជាតិ

២១ថ្ងៃខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបល្បែងស៊ីសងបាន43ទីតាំង​ បញ្ជូនជនសង្ស័យ ៧២នាក់ទៅតុលាការ

(រាជធានីភ្នំពេញ) ៖ បើតាមគណនារបាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងមហាផ្ទៃចាប់ពីថ្ងៃទី1 ដល់ថ្ងៃទី21 ខែមករា ឆ្នាំ2024 បានឲ្យដឹងថា ជាលទ្ធផលរយៈពេល21ថ្ងៃក្នុងខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសង សរុបបាន43ទីតាំង នៅ14រាជធានីខេត្តទូទាំងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពី លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ការបង្ក្រាបទាំង43ទីតាំងនេះ មានមនុស្ស៧២នាក់ ដែលបានកើតឡើងនៅ ២៦ទីតាំងក្នុង១០រាជធានី-ខេត្ត ដែលជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ។ បើតាមការឲ្យដឹងពីអ្នកនាំពាក្យរងខាងលើ ​ ក្នុងចំណោម ​ទីតាំងដែលបង្ក្រាបបាន​ក៏សមត្ថកិច្ចចាត់វិធានការរដ្ឋបាល​ទៅលើការ​បង្ក្រាប 17 ទីតាំងផងដែរ​ ដែលកើតឡើងនៅ4រាជធានី-ខេត្ត បានចាត់នីតិវិធីអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ 30 នាក់។
ក្រោមគតិបណ្ឌិត«សម្អាតផ្ទះយើង»របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កំណែទម្រង់ជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់ជាពិសេស លើបញ្ហាអទិភាពទាំង 6 របស់ក្រសួងមហាផ្ទៃនៅមាន ការបង្ក្រាបល្បែងស៊ីសង គឺជាវិធានការដ៏ក្តៅគគុកមួយ ផងដែរ ពីលើ បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា៕
#អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ014789014
#អ្វីៗដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ

Leave a Reply

Your email address will not be published. Required fields are marked *