ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីចោចូលលួចម៉ាស៊ីនបាញ់ថ្នាំប្តឹងម្ចាស់វិញ…………….

កណ្តាល

=========
(ស្អាងភ្នំ) មានយុវជនម្នាក់បានលួចផ្លោះរបងចូលផ្ទះប្រជាពលរដ្ធឈ្មោះ ឈឿន សុខណា នៅភូមិ ទួលសាលា ឃុំ ស្អាងភ្នំ ស្រុក ស្អាង ខេត្ត កណ្តាល នៅវេលាម៉ោងប្រមាណ 10:30នាទីយប់ថ្ងៃ អាទិត្យ ទី 21 ខែ មករា ឆ្នាំ 2024 បំណងលួចម៉ាស៊ីបាញ់ទឹក.នៅពេលកើតហេតុម្ចាស់ផ្ទះបានលឺសំលេងឆ្កែព្រុសក៏ដើរមកក្រោយផ្ទះព្រោះធ្លាប់បាត់សម្ភារៈប្រើប្រាស់ជាច្រើនកន្លងមកហើយស្រាប់តែឃើញស្រមោលកៀនរបងហើយព្យាយាមសួរក៏មិនឆ្លើយរួចជននោះក៏ផ្លោះរបងរត់គិចខ្លួនទៅពួនលើផ្ទះអ្នកជិតខាងដែលមិនឆ្ងាយប៉ុន្មាននោះទេ

ម្ចាស់ផ្ទះក៏ស្រែកថាចោៗហើយអ្នកភូមិបានជួយព័ទ្ធចាប់ក៏ចាប់បាននៅពួនលើរនងផ្ទះឈ្មោះ រ៉ៃ នឹងស្គាល់ថា ឈ្មោះ ប៉ោង រស់នៅភូមិជាមួយគ្នាក៏ឃាត់ខ្លួនបានហើយជននោះព្យាយាមគេចនឹងវ៉ៃមកលើម្ចាស់ផ្ទះទៀត
រួុចម្ចាស់ផ្ទះឃាត់ឲ្យនៅស្ងៀមមិនស្តាប់វាយពីដំបងព្រោះការខឹងដោយកន្លងមកធ្លាប់បាត់របស់របជាច្រើនមកហើយសូមបីអ្នកភូមិក៏តែងតែបាត់របស់របរដែរ.ដោយម្ចាស់ផ្ទះយល់ថាអ្នករស់នៅភូមិផងរបងជាមួយក៏ឲ្យសុំទោសនឹងឲ្យទៅផ្ទះប៉ុន្តែបែរឈ្មោះ ប៉ោង បោះពាក្យមកចាំទុក្ខហែង បន្ទាប់មក
នៅម៉ោង10:56នាទីយប់ម្ចាស់ផ្ទះក៏រាយការណ៍ទៅលោកមេប៉ុស្តិ៍ផងដែរ
លុះព្រឹកឡើងបែរជាចោនោះទៅប្តឹងម្ចាស់ផ្ទះថាវ៉ៃវាដោយគ្មានមូលហេតុទៅវិញ
សូមបងប្អូនរងចាំមើលការដោះស្រាយរបស់លោកមេប៉ុស្តិ៍ស្អាងភ្នំ វិញតើទៅជាយ៉ាងណា!
សូមបងប្អូនជួយបញ្ចេញមតិនិងខំមិនប្រាប់ផងតើម្ចាស់ផ្ទះខុសឬទេ ?

ថ្ងៃ23.01.24

រៀបរៀងអត្ថបទដោយ L13

Leave a Reply

Your email address will not be published. Required fields are marked *