ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្តស៊េរីទំនើប១គ្រឿងបុករះផ្អើលទាំងព្រឹកនៅតាមបណ្ដោយផ្លូវសេតេ បណ្ដាលឱ្យបុរសម្នាក់រងរបួស

ខេត្តព្រះសីហនុ÷មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត ១គ្រឿងម៉ាក Jeepពណ៌ខ្មៅ បុករះ និងរថយន្តតូតា REVO ពណ៌ស ១គ្រឿងទៀតកំពុងចតនៅស្ងៀមនិងបន្តទៅបុកម៉ូតូកង់បីគ្រឿងកំពុងចតចាំដឹកភ្ញៀវបណ្ដាលឲ្យក្រឡាប់ផ្ញើជើងនិងរងរបួសត្រូវបានដឹកយកទៅមន្ទីរពេទ្យផងដែរ។ កើតហេតុនេះស្ថិតនៅវេលាម៉ោង៩:០០ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ កើតហេតុនេះស្ថិតនៅតាមបណ្ដោយផ្លូវកែងសេតេ ភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ

បើយោងតាមសម្ដីម្ចាស់រថយន្ត តូតា REVO គាត់ប្រាប់ថាដំបូងឃើញរថយន្តស៊ីបពណ៌ខ្មៅផ្លាកលេខកម្ពុជា.RJPL.189 បើកបរដោយជនជាតិឥណ្ឌូន បើកពីកើតទៅលិចមកដល់ចំណុចកើតខេត្តបានបុកប៉ះហ្នឹងរថយន្ត ១គ្រឿផ្លាក់លេខ ភ្នំពេញ.2BE.4879 បណ្ដាលឱ្យខូចទ្វារខាងឆ្វេងមួយចំហៀង ហើយបន្តទៅបុកនិងម៉ូតូកង់បីឥណ្ឌា ១គ្រឿងទៀតផ្លាក់ភ្នំពេញ លេខ 1.HE 2338 កណ្ដាលឱ្យក្រឡាប់ផ្ងារជើង កើតហេតុនៅតាមបណ្ដោយផ្លូវកម្មករកែងផ្លូវ សេតេ
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍បានធ្វើការវាស់វែងតាមនីតិវិធីច្បាប់។
អត្ថបទដោយ តិល ភស្ត័. L.៤២

Leave a Reply

Your email address will not be published. Required fields are marked *