ផ្សាយចេញថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤
ភ្នំពេញ: នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ ការិយាល័យនោះនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបមុខក្រុមជនសង្ស័យឆក់ប្លន់យប់ម៉ូតូ និងប្រើប្រាស់ហិង្សាដោយចេតនាចំនួន ១៦នាក់ ព្រមទាំងដកហូតម៉ូតូចំនួន ០៩ គ្រឿង។
ក្រោយពីបង្ហាញមុខក្រុមជនសង្ស័យនេះរួចមក កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការបញ្ជូនក្រុមជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្ត។/L18