ក្រុងព្រះសីហនុ-ព័ត៌មានបឋម) នៅរសៀលថ្ងៃទី១៦ ខែមករាឆ្នាំ២០២៤ នៅវេលាម៉ោង ២រសៀល ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋរាយការណ៍ថាមានបុរសម្នាក់ និងស្ត្រីម្នាក់ជាជនជាតិខ្មែរ ទំនងជាគូរសង្សារនឹងគ្នា បានស្លា..ប់ ដោយគ្រាប់កាំ.ភ្លើ.ង ដែលជាបឋមសមត្ថកិច្ចសន្និដ្ឋានថាទំនងជាអំពើអត្តឃា..ត ម្នាក់អាចបា.ញ់សម្លា.ប់ម្នាក់ទៀតហើយ បា.ញ់សម្លា.ប់ខ្លួនឯងតាមក្រោយ។ ព័ត៌មានពិស្ដារសូមរង់ចាំតាមដានបន្ត.
Related Articles
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៃវិទ្យាល័យ ហ៊ុន សែន ពានរោង
នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ចំនួន ២ខ្នង ២ជាន់ មាន ២៤បន្ទប់ នៃវិទ្យាល័យ ហ៊ុន សែន ពានរោង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ឯកឧត្តម ហ៊ុនម៉ានិតបានអញ្ជើញចូលរួម…!
ខេត្តកំពង់ចាម ÷ ឯកឧត្តម ហ៊ុនម៉ានិត បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឯកឧត្តម បានមានប្រសាសន៍ថា កត្តាសាមគ្គីភាព និងកិច្ចសហការ របស់ក្រុមការងារទាំងអស់ ជាមួយមន្ត្រីនៅមូលដ្ឋាន បានជំរុញឱ្យបងប្អូន ពូមីងអ៊ុំ ទាំងអស់ មានឆន្ទៈ មានទឹកចិត្ត បម្រើប្រជាជន រួមគ្នាដោះស្រាយបញ្ហា និងឆ្លើយតបបានទាន់ពេលវេលាជូនប្រជាជន។ នេះជាជ័យជម្នះ របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកស្ទឹងត្រង់ ដែលអង្គការចាត់តាំងគណបក្សនៅមូលដ្ឋាន និងក្រុមការងារគណបក្សទាំងអស់ ប្រកបដោយ ឆន្ទៈ និងទឹកចិត្ត បានលះបង់បូជាគ្រប់បែបយ៉ាង ដើមប្រយោជន៍ប្រជាជន និងការអភិវឌ្ឍនៅមូលដ្ឋាន។ យើងត្រូវហ៊ានទទួលស្គាល់នូវអ្វីដែលជាចំណុចខ្វះខាត និងត្រូវកែលម្អ ដើម្បីភាពរីកចម្រើននៅមូលដ្ឋាន ហើយក្រុមការងារទាំងអស់ ក៏ដូចជាអង្គការចាត់តាំងគណបក្សគ្រប់ជាន់ថ្នាក់។ ហើយសូមបន្តចុះសួរសុខទុក្ខ និងបម្រើប្រជាពលជន ឱ្យកាន់តែសកម្មបន្ថែមទៀត រួមគ្នាការពារសុខសន្តិភាព ចូលរួមធានាឲ្យបាន ភូមិឃុំមានសុវត្ថិភាព បន្តទប់ស្កាត់បាតុភាពអសកម្ម កសាងជំនឿទុកចិត្តពីប្រជាជន។ ជាចុងបញ្ចប់ ឯកឧត្តម ហ៊ុនម៉ានិត សូមថ្លែងអំណរគុណ និងកោតសរសើរ ដល់បងប្អូន អ៊ុំពូមីង ទាំងអស់ […]
ក្រសួងអប់រំនឹង………………………… ជ្រើសរើសសាលាបឋមសិក្សា៥០ ទូទាំងប្រទេស ដើម្បីអនុវត្តកម្មវិធីសិក្សាពេញមួយថ្ងៃ
ភ្នំពេញ៖លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានអោយដឹងនៅព្រឹកថ្ងៃទី៤មេសានេះថា ក្រសួងនឹងជ្រើសរើសសាលារៀន ដែលមានសក្ដានុពល ប្រមាណ៥០ ទូទាំងប្រទេសដើម្បីអនុវត្តកម្មវិធីសិក្សាពេញមួយថ្ងៃ ជាបន្តទៀត បន្ទាប់ពីបានសាកល្បងអនុវត្តជោគជ័យលើសាលារៀន២០កន្លងមក។ លោកស្រីបានបន្តថា កំណែទម្រង់កម្មវិធីសិក្សា ពីការរៀនពាក់កណ្ដាលថ្ងៃ ទៅការរៀនពេញមួយថ្ងៃ គឺក្រសួងបង្កើនម៉ោងសិក្សាពីបួនម៉ោងទៅប្រាំមួយម៉ោងក្នុងមួយថ្ងៃ ឬ៤០ម៉ោងក្នុងមួយសប្ដាហ៍៕ ថ្ងៃទី០៤.០៤.២៤ រាយការណ៍ដោយ L04 រៀបរៀងអត្ថបទដោយ L13