(ព្រះសីហនុ)៖ បឋម រថយន្តសេរីទំនើប ២គ្រឿងបុកប៉ះគ្នារងការខូចខាតយ៉ាងខ្លាំង និងបង្កការភ្នាក់ផ្អើលក្នុងបុរី BS ក្រុងព្រះសីហនុ។
រថយន្តទាំងពីរមានម៉ាក Lexus ព័ណខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BD-3889 ខ្ទេចផ្នែកខាងមុខធ្ងន់ធ្ងរ និងម្ខាងទៀតរថយន្ត អាល់ហ្វាត ព័ណស ពាក់ស្លាកលេខ កំពត 2B-0888 បានក្រឡាប់នៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង ១១ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅក្នុងបុរីBS អូរ៥ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ L.៤២