ព័ត៌មានជាតិ

ប្រឌិតរឿងចោរប្លន់ម៉ូតូ​ បោកបញ្ឆោតសមត្ថកិច្ចរវល់មួយយប់ទល់ភ្លឺ…

ភ្នំពេញ÷បុរសម្នាក់​ ឈ្មោះលី​ រ៉ូហ្សា​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ បានប្រឌិតរឿង​ សម្តែងធ្វេីជាចោរប្លន់ម៉ូតូ​ ធ្វេីអោយផ្អេីលប្រជាពលរដ្ឋ​ អ្នកសារព័ត៌មាន​ ជាពិសេសគឺសមត្ថកិច្ចជំនាញខណ្ឌដូនពេញ​ រវល់មួយយប់ទល់ភ្លឺ​ តាមស៊េីបរកមុខសញ្ញា​ ដែលធ្វេីសកម្មភាពនេះ​ ។

រហូតដល់ព្រឹកថ្ងៃទី១១ខែមករា​ ឆ្នាំ២០២៤​ ទេីបសមត្ថកិច្ចយេីងស្រាវជ្រាវដឹងថា​ គ្មានករណីប្លន់ម៉ូតូកេីរឡេីងទេ​ ហេីយនៅម៉ោងកេីតហេតុ​ បុរសឈ្មោះ​ លី​ រ៉ហ្សា​ បានជិះម៉ូតូយកទៅផ្ញេីរក្នុងសណ្ឋាគារភ្នំពេញ​ ។

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០២៣​ វេលាម៉ោង២០ម៉០០នាទី​ បុរសឈ្មោះ​ លី​ រ៉ូហ្សា​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ បាបប្រឌិតថា​ រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាក​ PCX ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1JM-4567 ឌុបកូនស្រីនៅខាងមុខ​ ជិះចេញពីផ្ទះក្នុងសង្កាត់បឹងកក់២​ តាមផ្លូវស្រែផ្ទះសំណាក់លាភ ដេីម្បីដេីរលេង​ ពេលជិះមកដល់ចំណុច​ ខាងលិចរដ្ឋករទឹក​ ក៏ស្រាប់តែមានជនសង្ស័យ២នាក់​ ជិះម៉ូតូមួយគ្រឿង​ ម៉ាកADV ពណ៌ខ្មៅបិទ​គ្រឿម ជិះមកអែបខាងឆ្វេងដៃ​ គៀរអោយចូលខាង​ ហេីយស្រែកថា​ ហែងចុះពីលេីម៉ូតូ​ ភ្លាមនោះជនង្ស័យដែលជិះពីក្រោយបានលោតចុះពីលេីម៉ូតូ​ ហេីយយកដៃលូកចូលហោប៉ៅជនរងគ្រោះ​ យកទូរស័ព្ទដៃ​ ដោយសារតែខ្លាចគ្រោះថ្នាក់ដល់កូនតូច​ ជនរងគ្រោះមិនតប​ តទេ​ បន្ទាប់មកជនសង្ស័យដែលជិះពីក្រោយបានយកវត្ថុរឹងមកវាយចំក្បាលពីខាងក្រោយ​ និងបានឡេីងជិះម៉ូតូជនរងគ្រោះ​គេចខ្លួនបាត់​។L18

Leave a Reply

Your email address will not be published. Required fields are marked *