ព័ត៌មានជាតិ

យើងរួមគ្នាដើម្បីទីក្រុងស្អាតបរិស្ថានស្អាត និងសោភ័ណ្ឌភាពល្អ គឺផ្ដើមចេញពីយើងទាំងអស់គ្នា..

ខេត្តព្រះសីហនុ៖ ក្រុមការងារសមាគមយុវជនក្រុម៨ ក្រុងព្រះសីហនុ រួមនិងអាជ្ញាធរពាក់ព័ន្ធ សមត្ថកិច្ច និងអង្គការម្លប់តាប៉ាង ក្រុមហ៊ុនសំរាមKSWM នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នេះបានរួមគ្នា សំអាត អនាម័យបរិស្ថាននៅក្បែរអង្គការម្លប់តាប៉ាង ស្ថិតក្នុង សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

នេះជាការចូលរួមអភិវឌ្ឍយ៉ាងសំខាន់ក្នុងគោលបំណងបំផុសចលនាប្រជាពលរដ្ឋ សិស្ស និស្សិត និងអាជីវករឲ្យចូល រួមក្នុងការធ្វើអនាម័យបរិស្ថាន និង ការទុកដាក់សំណល់គ្រប់ប្រភេទ តាមលក្ខណះ បច្ចេក ទេសបរិស្ថាន ក្នុងការចូលរួមចំណែកកិច្ចគាំពារបរិស្ថាន ការអភិរក្ស និងការរស់នៅប្រកបដោយចីរភាព ពិសេសការធ្វើអនាម័យនៅតាមភូមិដ្ឋាន ជុំរុញលើក ទឹកចិត្តឲ្យ ចេះចូលរួមសំអាត វិចខ្ចប់ និងសំអាតសំរាម ឲ្យបានល្អ ដើម្បីសុខមាល ភាពក្រុមគ្រួសាររបស់យើងគ្រប់រូប ក៍ដូចជាការចូលរួមថែរក្សាអនាម័យដល់សង្គម ជាតិព្រោះបរិស្ថានគឺជាអាយុជីវិតរបស់យើងទាំងអស់គ្នា។ដូចនេះដើម្បីធានាបាននូវបរិស្ថានអនាម័យល្អក្នុងក្រុងព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តកាន់តែច្រើនឡើង និងចូលរួម ប្រឡង ប្រណាំងទី ក្រុងស្អាត បរិស្ថានស្អាត សេវាកម្មល្អ យើង ត្រូវចូលរួម បំផុសប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ ក្នុង ខេត្តរបស់យើងធ្វើជាប្រចាំ ៕

ដោយ : តិល ភស្ត័ . L.៤២

Leave a Reply

Your email address will not be published. Required fields are marked *