សូមអបអរសាទរ ខេត្តព្រះសីហនុ បានជាប់ជ័យលាភី(លេខ១) ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ (Best Countdown City of the Year ❤️❤️❤️ដោយ : L.៤២
Related Articles
ស្រុកគិរីវង់: ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២!
ក្រោមអធិបតីភាព លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគីរីវង់ និងលោក តឹក តុងលីម ប្រធានគណៈ កម្មាធិការ គណបក្សស្រុក បានបើកកិច្ចប្រជុំ ស្ដីអំពីជីវភាពគណបក្ស ប្រចាំ ខែតុលា ឆ្នាំ ២០២២នេះ។ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកអភិបាល រងស្រុក រដ្ឋបាលស្រុក ក្រុមការងារស្រុក និងក្រុមការងារឃុំជាច្រើនរូបថែមទៀត នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា។ ================= ដោយ : កែម ម៉ូវ L12 👉 070500010/ 011520355
អបអរសាទរពិធី បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២- ២០២៣ ពុទ្ធិកវិទ្យាល័យសម្ដេច ជា ស៊ីម តាកែវ..!
(ខេត្តតាកែវ)÷ពុទ្ធិកបឋមសិក្សា វត្តសីហរតនារាម បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២-២០២៣ ស្ថិតនៅភូមិ ឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មានសមណៈសិស្សចូលសិក្សាចំនួន ៣០០អង្គ។ ក្រោមការរៀបចំ និងដឹកនាំកសាងសមទ្ធិផលជាច្រើនដោយព្រះចៅអធិការព្រះនាម យ័ន វាសនា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោកលោកស្រី ពុទ្ធបរិស័ទទីជិតឆ្ងាយ ទាំងក្នុងនិងក្រៅប្រទេសផងដែរ..! ការចូលរួមចំណែកកសាងពុទ្ធិកបឋមសិក្សា សម្រាប់ព្រះសង្ឃនិមន្តមកពីបណ្ដាខេត្តនានា ដើម្បីសិក្សាក្រេបជញ្ជក់យកចំណេះដឹងទាំងផ្នែក ពុទ្ធចក្រនិងលោកចក្រ នេះគឺជាស្រែបុណ្យដ៏វិសេសវិសាលបំផុត នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ៕៚អត្ថបទL16
ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុប្រព្រឹត្តអំពើពុករលួយកាន់តែ…!
(ខេត្តព្រះសីហនុ)÷ ប្រភពជាច្រើនទៀតបានបង្ហាញថាលោក សំ សុវណ្ណារិទ្ធ នេះក្រោយពេលទទួលត្រាជាប្រធានសាខាគយខេត្តព្រះសីហនុ ភ្លាមបានបែងចែកតាមថ្នាក់ការគយនិងរដ្ឋាករទាំង៣ ដែលស្ថិតក្រោមការគ្រប់គ្រង់របស់ខ្លួនដែលជាមេសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ដោយសាខានីមួយៗម៉ៅដាច់ឲ្យសាខាស្នាក់ការទាំង៣ បង់លុយជាកញ្ចប់ដើម្បីបែងចែកផលប្រយោជន៍ស៊ីតាមតួនាទី និងភារកិច្ចរបស់ពួកគេម្នាក់ៗ។ សព្វថ្ងៃនេះលោក សំ សុវណ្ណារិទ្ធ ដែលទើបឡើងតំណែងថ្មី កំពុងរៀបចំផែនការស្រង់ដើមក្នុងការដោះដូរតំណែងតាមរូបភាពតម្លើងកញ្ចប់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតាមរៀបមាន់ស៊ីស្រូវក្នុងជង្រុក។ តាមប្រភពព័ត៌មានពីឈ្មួញ និងអាជីវករដែលរកស៊ីនាំទំនិញពីប្រទេសក្រៅឆ្លងកាត់ខេត្តព្រះសីហនុ បានខ្សឹបប្រាប់ថាលោក សំ សុវណ្ណារិទ្ធ ដែលជាមេសាខាគយខេត្តព្រះសីហនុ ដែលទើបត្រូវបានផ្លាស់ទៅកាន់ខេត្តនេះ បានបើកឲ្យមានទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ហូរចូលតាមខេត្តព្រះសីហនុ យ៉ាងគំហុកលើសពីជំនាន់មេសាខាគយចាស់ៗពីមុនៗយ៉ាងច្រើនស្ទើរថ្វេរគុណ។ ប្រភពដដែលនេះ បានបញ្ជាក់ឲ្យដឹងថា ការសម្ងំស្រង់ដើមតាមរូបភាពកើបលុយពីរូបភាពមជញ្ជូនបន្លំពន្ធរដ្ឋលើលំហរសមុទ្រដែលហូរចូលតាមច្រកស្នាក់ការទាំង៣ យ៉ាងស្ងៀមស្ងាត់ជាទីបំផុតដោយប្រើយុទ្ធវិធីលើសមេគយចាស់ៗមុនៗទៅទៀត។ ក្នុងនោះមានស្នាក់ការគយនិងរដ្ឋាករទំនប់រលក ពោពេញទៅដោយទំនិញគេចពន្ធ និងបន្លំពន្ធរដ្ឋជាលក្ខណៈទ្រង់ទ្រាយធំមានគ្រប់រូបភាព ដូចជា ម៉ូតូទំនើបៗ គ្រឿងសំណង់ ទំនិញចាប់ហួយ មានទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ដែលបង់ពន្ធនាំចូលស្ទើរមិនគ្រប់ ហើយបង់ពន្ធខ្ពស់ និងទាបតាមរបៀប(ខ្លែងប្រភេទទំនិញ) ករណីខ្លះទៀតទំនិញតម្លៃខ្ពស់បង់ពន្ធជាទំនិញ (ផ្សារតូបចាប់ហួយ) ទៅវិញ។ មានក្រុមអាជីវករខ្លះបានលួចបង្ហើបប្រាប់ឲ្យដឹងថា អ្វីដែលរដ្ឋបាត់បង់ចំណូលពន្ធក្នុងមួយខែៗបែបនេះ ដោយមានការបើកភ្លើងខៀវ ឬក៏អាចធ្វើទៅតាមការបង្គាប់បញ្ជាតាម លោក សំ សុវណ្ណារិទ្ធ ដែលជាមេសាខាគយនេះក៏មិនដឹងផង។ មិនត្រឹមតែប៉ុណ្ណោះលោក សំ សុវណ្ណារិទ្ធ […]