ព័ត៌មានជាតិ

ការពារប្រសើរជាងព្យាបាល! នគរបាលខេត្តព្រៃវែងចុះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ

ខេត្តព្រៃវែង៖ កម្លាំងជំនាញ នៃការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋានក្រុង-ស្រុក ទាំង ១៣ បន្តចុះផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ដែលមានការាស់សាំងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការត្រួតពិនិត្យ ដើម្បីបង្ការទប់ស្កាត់ គ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសត្រូវត្រៀមបម្រុងជាប់ជានិច្ច នូវសម្ភារ: ឧបករណ៍ប្រើប្រាស់ មួយចំនួន ដូចជា បំពង់ពន្លត់អគ្គិភ័យ ទុយោទឹក កន្លែងផ្ទុកសម្ភារៈ ទុកដាក់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស គ្រប់ស្ថានីយ៍ចាក់ប្រេងសាំងទាំងអស់ ព្រមទាំងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំក្នុងមូលដ្ឋាន ដើម្បីសាកសួរអំពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងបទល្មើសផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន ក្រែងលោនគរបាលមិនបានដឹង ។L18

Leave a Reply

Your email address will not be published. Required fields are marked *