ព័ត៌មានជាតិ

ភ្ញៀវទេសចរណ៍ជិត ៣៥ម៉ឺននាក់ មកកម្សាន្តឆ្លងឆ្នាំសកល ២០២៤ នៅខេត្តព្រះសីហនុ កើនឡើង ៣,៣៧ភាគរយ

ព្រះសីហនុ៖ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលរយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី៣០.៣១ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ខេត្តព្រះសីហនុមានភ្ញៀវទេសចរណ៍មកកម្សាន្ដសរុបចំនួន ៤៧២.៦៩៧នាក់ កើនឡើង២១,២៤% ក្នុងនោះ ភ្ញៀវជាតិ ៤៦៤.១០០នាក់ កើនឡើង២១,០៥ និងភ្ញៀវបរទេស ៨.៥៩៧នាក់ ថយចុះ១,៩៦%។

បើតាមការបញ្ជាក់ពីលោក ឃាង ភារម្យ មន្ត្រីអ្នកនាំពាក្យសាលាខេត្ត និង របាយការណ៍ពីប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

ភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិ ០៦ជើង មានភ្ញៀវសរុប ៥៣០នាក់ ក្នុងនោះ ភ្ញៀវជាតិ ០៦នាក់ និងភ្ញៀវអន្តរជាតិ ៥២៤នាក់ ។


ភ្ញៀវទេសចរទៅកម្សាន្តតាម កោះនានាសរុប ៣.៥៧៨នាក់ កើនឡើង១២៩,៩៥% ក្នុងនោះ ភ្ញៀវជាតិ ១.៨៥៨នាក់ កើនឡើង៦៤,៤២% និងភ្ញៀវបរទេស ១.៧២០នាក់ កើនឡើង៣០៣,៧៦% ។

ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និង រមណីយដ្ឋាននានាសរុប ៤៦៥.៨៩៣នាក់ កើនឡើង២០,០១% ក្នុងនោះ ភ្ញៀវជាតិ ៤៥៩.៥៤០នាក់ កើនឡើង២០,២១% និងភ្ញៀវបរទេស ៦.៣៥៣នាក់ កើនឡើង៦,៩០% ៕ ដោយ តិល ភស្ត័ L.៤២

Leave a Reply

Your email address will not be published. Required fields are marked *