ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍រាជធានីភ្នំពេញ

នារីរូបស្រស់បើករថយន្តព្រូសពាក់ស្លាកលេខភ្នំពេញ2BL-4523បុកប៉ះជាមួយម៉ូតូ ឌ្រីមសង់ ពាក់ស្លាកលេខភ្នំពេញ1JN-0283 ត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យបុរសពីរនាក់រងរបួស

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ៤០ នាទីយប់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ១០០៧ កែងនិងផ្លូវ ១៩៨០ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយមន្ទីរពេទ្យរដ្ឋ ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕L18

Leave a Reply

Your email address will not be published. Required fields are marked *