- អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអោយដឹងថា បណ្ដឹងប្ដឹងលោកឧត្ដមសេនីយ៍ឯក គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចារបញ្ជូនទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ការស្រាវជ្រាវបន្ត តាមសំណូមពររបស់អគ្គាធិការដ្ឋាន ដោយហេតុថាករណីនេះពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌច្រើនជាង ។
ករណីនេះមិនពិបាកស្រាវជ្រាវទេព្រោះមានភស្តុតាងជាមូលដ្ឋានច្រើន រួមទាំងឈ្មោះមន្ត្រីនៅលេីកំណត់ហេតុផងដែរ ។ ជាពិសេសសួរតែខាងធនាគារទៅដឹងច្បាស់ហើយ តេីអ្នកណាកាន់សែកទៅបេីកលុយ ? ពេលទៅបេីកលុយខាងធនាគារទាមទារអត្តសញ្ញាណប័ណ្ណ តេីអត្តសញ្ញាណប័ណ្ណឈ្មោះអី ? សែកបានមកពីណា ? អ្នកណាប្រេីអោយទៅបេីក ? បេីកលុយហេីយយកទៅណា ? និយាយរួមមិនពិបាកស្រាវជ្រាវទេអោយតែមានឆន្ទៈស្រាវជ្រាវ ។
@followers : ដោយ: L.៤២