រាជធានីភ្នំពេញ: កម្ពុជាសម្រេចបណ្ដេញជនជាតិវៀតណាមដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធ(Online Scam) និងបទល្មើសអន្តោប្រវេសន៍ចេញពីប្រទេសចំនួន 257 នាក់ កាលពីថ្ងៃទី 7 ខែធ្នូឆ្នាំ 2023 ស្របតាមច្បាប់ស្ដីពីអន្តោរប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិវៀតណាមទាំង 257 នាក់ ស្រី 56 នាក់ដែលកម្ពុជាបណ្ដេញចេញនាពេលនេះត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិឃាត់ខ្លួនបានការពារថ្ងៃទី 1 ធ្នូ។ឆ្នាំ 2023 នៅសង្កាត់ស្វាយជ្រុំក្រុងអរិយ្យត្រខេត្តកណ្ដាលពាក់ព័ន្ធបទល្មើស។ឆបោកតាមប្រព័ន្ធអនឡាញ(Online Scam)និងបទល្មើសអន្តោប្រវេសន៍រួមមាន÷ បទល្មើសធ្វើការងារខុសច្បាប់ដោយគ្មានបានការងារប្រើប្រាស់ទិដ្ឋាការខុសគោលបំណង (ប្រើទិដ្ឋាទេសចរណ៍ មកធ្វើការងារ) និងឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជា។ ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការសម្របសម្រួលជាមួយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិតនិងប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ធ្វើការបណ្ដេញចេញទៅប្រទេសវៀតណាមវិញ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសង្កត់ធ្ងន់ថា កន្លងមកកម្ពុជាបានក្លាយជាប្រទេសរងគ្រោះដោយសារជនបរទេសតែងតែយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសដោយលួចលាក់ ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។
ដូច្នេះក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងមឹងម៉ាត់ ដល់អង្គភាពពាក់ព័ន្ធ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបទល្មើសអន្តោប្រវេសន៍ និងឧក្រិដ្ឋកម្មឆ្លងដែននានា ឲ្យ មានប្រសិទ្ធភាព។/
រៀបរៀងអត្ថបទដោយL18