ចោរអស់ល័ក្ខ ត្រូវសមត្ថកិច្ចចាប់បានហើយ!!
ខេត្តបាត់ដំបង ÷ សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តាមើលថែទ្រព្យសម្បត្តិផ្ទាល់ខ្លួនឲ្យបានល្អផង ព្រោះនៅក្នុងថ្ងៃចន្ទទី០៤ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ប្រមាណ ១:៣០នាទី រសៀល មានចោរប្រុស ៣នាក់ លួចដឹកនាំសត្វគោរបស់ប្រជាពលរដ្ឋរស់នៅក្នុងក្រុមទី ១៥ ភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៦ក្បាល ដែលគាត់ចងអោយស៊ីស្មៅចូលក្នុងចម្ការមៀន នៅជាប់នឹងផ្លូវកៅស៊ូ រួចរាល់ហើយ ពួកវាបានបើកឡានតូរីសពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-7546 ចម្ងាយប្រមាណ ៥០ម ដើម្បីដេញគោទាំងអស់បញ្ចូលឡានដឹកចេញទៅ … ពេលនោះម្ចាស់គោកំពុងតែដើររកគោ បានជួបពួកវា យាមនៅច្រកចូល ក៏បានសួរវា វាថាគោទៅលិចហើយ ក្នុងពេលដំណាលគ្នានោះ សត្វគោឮសូរសំឡេងម៉ាស៊ីនម៉ូតូស្ដាប់ស្គាល់ ក៏បានអើតករត់ចេញពីព្រៃបង្ហាញខ្លួនឲ្យម្ចាស់ឃើញដូចបំណងមែន ម្ចាស់គោ ២នាក់ ប្ដីប្រពន្ធស្រែកឆោឡោឡើង រកបងប្អូនកំពុងធ្វើដំណើរតាមផ្លូវជួយចាប់ចោរផង ទូរស័ព្ទទៅរកកម្លាំង មានសមត្ថភាពផង ឃើញសភាពការណ៍ដូចនេះ ចោរយាមផ្លូវម្នាក់លោតចុះពីឡានរត់ចូលព្រៃបាត់ នៅសល់តៃកុងឡានម្នាក់ឯង ថយឡានមកពីក្នុងយ៉ាងលឿនបំផុត ជ្រុលឆ្លងទៅម្ខាងផ្លូវកៅស៊ូធ្លាក់ក្នុងប្រព័ន្ធប្រឡាយផ្លូវ មកមុខវិញមិនរួច ក៏ត្រូវបានប្រជាពលរដ្ឋ រួបរួមគ្នា ចាប់បានដូចបំណងប៉ងប្រាថ្នាមែន ។
បន្តិចក្រោយមក កម្លាំងមានសមត្ថកិច្ច ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ ; កម្លាំងអធិការដ្ឋានស្រុករតនមណ្ឌល មកធ្វើអន្តរាគមន៍ នាំយកចោរម្នាក់ ឡាន១គ្រឿង ព្រមទាំងឱ្យម្ចាស់សត្វគោ ទៅដាក់ពាក្យបណ្តឹង រួចរាល់ … ៕ L-04
ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣
សូមអរគុណ !