ខេត្តព្រះសីហនុ÷ដោយមានការចង្អុលបង្ហាញ ពីលោក ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ នឹងសម្របសម្រួល នីតិវិធីច្បាប់ដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ខេត្តព្រះសីហនុ កម្លាំងមូលដ្ឋានក្រុងព្រះសីហនុ នឹង ស្រុកព្រែនប់ ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ធ្វើសកម្មភាពនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី បន្ទាប់ពីបានដាក់បទបញ្ជាចុះស្រាវជ្រាវ រហូតលុះមកដល់វេលាម៉ោង ១១:០០នាទី ទើបឃាត់ខ្លួនបានយកទៅសួរនាំនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង។
បានចុះស្រាវជ្រាវ នឹងឃាត់ជនសង្ស័យចំនួន០៦នាក់ ពាក់ពន្ធករណ៍សង្ឃក្លែងក្លាយ ដើរប្រមូល បច្ច័យប្រជាពុទ្ធបរិសទ្ធ ក្នុងក្រុងព្រះសីហនុយ៉ាងសកម្ម បង្កអោយប៉ះពាល់ ព្រះពុទ្ធ។
ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ។ ដោយ : L៤២