ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្តលុចស៊ីស-បុ-ក-គូទ រថយន្តស្តារិច

ខេត្តព្រះសីហនុ ÷មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តលោកស៊ីស 570 បើកបរដោយស្ត្រីជនជាតិចិន បុកគូទក្រោយរថយន្តស្តារិច និងម៉ូតូកង់បី ១គ្រឿងទៀតកំពុងចតនៅស្ងៀម បើតាមប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុគាត់បានប្រាប់ថាមុនពេលកើតហេតុមានរថយន្តលុចស៊ីស570 ផ្លាកលេខភ្នំពេញ 2-CA -7797 បើកពីកើតទៅលិចររួចមកដល់ចំណុចកើតហេតុបានរេចង្កូតទៅគូទរថយន្ត ស្តារិច ផ្លាកលេខ ភ្នំពេញ 2- BS-1051 ពេញទំហឹងបណ្ដាលឱ្យរងការខូចខាតទាំងសងខាង ហើយបានទៀតទៅប៉ះជាមួយនិងម៉ូតូកង់បីមួយគ្រឿងទៀត ផ្លាកលេខ ព្រះសីហនុ 1-T-5999 បណ្ដាលឲ្យរងខូចខាត កើតហេតុនេះស្ថិតនៅភូមិ1 សង្កាត់លេខ 3 ក្រុងព្រះសីហនុ នៅវេលាម៉ោងជិត៥ ល្ងាចថ្ងៃទី2 ខែធ្នូ ឆ្នាំ2023។

ដោយ : L 42

Leave a Reply

Your email address will not be published. Required fields are marked *