ខេត្តស្ទឹងត្រែង៖ មន្ត្រីជំនាញគ្មានសមត្ថភាពលើបទល្មើសព្រៃឈើកើតមានជារៀងរាល់ថ្ងៃ តើអាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធកំពុងធ្វើអ្វី ? ទីតាំងបទល្មើសព្រៃឈើស្ថិតនៅ ភូមិស្ដៅ ឃុំស្ដៅ ស្រុកសេសាន្ត នាថ្ងៃទី០៨ ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោងម៉ោង 6:54នាទី ពួកឈ្មួញបានដឹកឈើចំនួន3គោយន្តចេញពីព្រៃជាបន្តបន្ទាប់ឆ្ពោះទៅតាមបណ្ដោយផ្លូវ ញើន ស្ដៅ ដោយមិនញញើត ច្បាប់ និងមិនខ្លាចសូម្បីតែបន្តិចចំពោះអាជ្ញាធរ មន្ត្រីជំនាញមានសមត្ថកិច្ច ឬមួយមន្ត្រីជំនាញមានសមត្ថកិច្ចត្រូវថ្នាំសណ្តំពួកឈ្មួញហើយបានជាពួកឈ្មួញមិនខ្លាចញញើតសោះ ។ ជាចុងបញ្ចប់ អង្គភាពសារព័ត៌មាន យើងខ្ញុំ សុំ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង មេត្តាត្រួតពិនិត្យ និងមានវិធានការចុះបង្ក្រាប់ផងទាន ព្រោះកើតមានជារៀងរាល់ថ្ងៃពេកហើយ ឬមួយឃុបឃិតជាមួយពួកឈ្មួញ ទើបមិនមានវិធានការណ៍ក្នុងការបង្ក្រាប ៕ L-04
ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣
អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការបំភ្លឺជានិច្ច
ទំនាក់ទំនងការផ្សាយ 068597000 ទីចាត់ការកណ្តាល