ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នគរបាលក្រុងប៉ោយប៉ែត បានចុះបង្ក្រាបទីតាំងខារ៉ាអូខេយីហោ SKY KTV ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន…!

បន្ទាយមានជ័យ: អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង២៣:៥០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន។

ដោយមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ជាលទ្ធផលនគរបាលយើង បានឃាត់ខ្លួនជនសង្ស័យចំនួន១០៧នាក់ ស្រី ៤០នាក់ ក្នុងនោះ 👇

ជនបរទេសចំនួន៤២នាក់ ស្រី០៧នាក់ រួមមាន៖
1-ឥណ្ឌូនេស៊ីៈ២១នាក់ ស្រី០១នាក់
2-វៀតណាមៈ១៥នាក់ ស្រី០២នាក់
3-ចិនៈ០៣នាក់ ស្រី០១នាក់
4-ថៃៈ០៣នាក់ ស្រី០៣នាក់ ។ ក្រៅពីនេះ 👇
ដកហូតបានម្សៅម៉ត់សថ្លា ០៦កូនថង់ និង០១កូនថង់តូច
ថ្នាំកញ្ចប់ពណ៌ក្រហម (រូបសេះ)០១កញ្ចប់
ពណ៌ក្រហម (រូបទំពាំងបាយជូរ) ០១កញ្ចប់
ពណ៌លឿង ១០កញ្ចប់
ពណ៌ទឹកក្រូច០១កញ្ចប់
និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ(L V)០១កញ្ចប់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទីតាំងខារ៉ាអូខេ SKY KTV ត្រូវបានបិទបណ្តោះអាសន្ន ។
រីឯជនសង្ស័យប្រុស-ស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ L-04
ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣

Leave a Reply

Your email address will not be published. Required fields are marked *