ព័ត៌មានជាតិ

មិនយល់ពលរដ្ឋមួយគ្រួសារបានបិទផ្លូវសាធារណៈរបស់រដ្ឋ

ខេត្តបាត់ដំបង ÷ យោងតាមប្រភព តំណាងប្រជាពលរដ្ឋ រងគ្រោះទំនាស់ដីធ្លី ចំនួន៦៤គ្រួសារ ដែលស្ថិតនៅ ភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានរាយការណ៍ នឹងផ្តល់ដំណឹងមកអង្គភាព គេហទំព័រ SL-TV ONLINE យើងខ្ញុំ ថា ..👇

ដំណាងប្រជាពលរដ្ឋ បានរាយការណ៍ 👉សូមគោរព និងសូមជំរាបដល់បងអ្នកសារព័ត៌មាន បញ្ហានេះបានកើតឡើងដោយសារពលរដ្ឋមួយគ្រួសារ បានបិទផ្លូវ សាធារណៈរបស់រដ្ឋ ដែលពលរដ្ឋចំនួន៦៤គ្រួសារ និងពលរដ្ឋផ្សេងៗ ទៀតធ្វើញ្ញាត្តិទៅថ្នាក់ដឹកនាំ ដោយសារពលរដ្ឋ តែងតែអាស្រ័យផល នឹងដឹកជញ្ជូនផលកសិកម្ម ដូចមាន ក្នុងខ្លឹមសារ សារលិខិតនេះស្រាប់ ។
កន្លងមកយើងខ្ញុំបានដាក់ពាក្យបណ្ដឹង ទៅកាន់អាជ្ញាធរស្រុក ប៉ុន្តែមិនមានដំណោះស្រាយសមរម្យ និងមិនអាចទទួលយកបានឡើយ ។
សូមបង អ្នកសារព័ត៌មាន មេត្តាជួយផ្សព្វផ្សាយដើម្បីឱ្យថ្បានាក់ដឹកដឹកនាំដឹង និង ឆាប់ បានដោះស្រាយ ដោយក្តីអនុគ្រោះផង។
ខែនេះជាខែ ប្រមូលផលកសិកម្ម ពលរដ្ឋត្រូវការផ្លូវជាបន្ទាន់ក្នុងការ ដឹកជញ្ជូនផលដំណាំឱ្យទាន់ពេលវេលា។

L-04
ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣

Leave a Reply

Your email address will not be published. Required fields are marked *