ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានបច្ចេកវិទ្យា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិតបាន…!

នាពេលល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិតបានបន្តជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អាវរងារ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ នាយនាវី នាយនាវីរង និងពលនាវី នៅបញ្ជាការដ្ឋានការពារកោះ ឆ្នេរ កងទ័ពជើងទឹក។

ក្នុងឱកាសនេះឯកឧត្ពមក៏បាននាំមតិផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនយោធិនការពារដែនទឹកទាំងអស់។

សម្តេចទាំងពីរ តែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខបងប្អូន និងក្រុមគ្រួសារ។

បងប្អូននាយនាវី នាយនាវីរង និងពលនាវី របស់យើងបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងកិច្ចការពារសុខសន្តិភាព ស្ថិរភាព ជាពិសេស គឺការពារដែនទឹក កោះ ឆ្នេររបស់កម្ពុជា។
បន្ថែមពីនេះបងប្អូន បានចូលរួមជាមួយកងកម្លាំងផ្សេងៗទៀត ក្នុងការងារជួយសង្គ្រោះគ្រោះមហន្តរាយ ទឹកជំនន់ ជាដើម។

ឯកឧត្ដមក៏បានបន្តទៀតថា  ការធ្វើកំណែទម្រង់ និងទំនើបកម្មយោធារបស់យើងទាំងជើងគោក ជើងទឹក និងអាកាស គឺក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមរបស់កងទ័ព ឱ្យកាន់តែប្រសើរ ដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនជាដើម ជាពិសេសចូលរួមចំណែកការពារសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ជាចុងបញ្ចប់ 👉សូមកងទ័ព🇰🇭យើង ជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលរបស់យើង គោលនយោបាយរាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់លើវិស័យយោធា ក្រោមការដឹកនាំដោយផ្ទាល់របស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដើម្បីផលប្រយោជន៍ជាតិ ចូលរួមចំណែកលើកកម្ពស់កិត្យានុភាពរបស់យោធា ជីវភាពរបស់យោធិន និងក្រុមគ្រួសារយោធិន។ L-04
ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣

Leave a Reply

Your email address will not be published. Required fields are marked *