🇰🇭សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យកីឡាករប្រដាល់ មីយ៉ាន់ម៉ា លោក ដាវ លឺដុឌ (Dave Leduc) និងកីឡាករប្រដាល់គុនខ្មែររបស់កម្ពុជា លោក ព្រំ សំណាង ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម ។ L-04
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣
Related Articles
អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល…
អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តមគួចចំរើន បានសម្របសម្រួល ឱ្យ ឱ្យត្រូវគ្នាវិញហើយ ហើយបាន ចាក់តែជូនថ្នាក់ដឹកនាំ ក្រុមហ៊ុន 7NG ស្រុះស្រួលគ្នា ឯកភាពគ្នា ប្តេជ្ញារួមគ្នា ដោះស្រាយបញ្ចប់ បញ្ហាដីឡូត៍ នៅស្រុកខ្សាច់កណ្ដាល ជូនអតិថិជន អោយបានលឿនឆាប់ ។ យុទ្ធសាស្ត្រសម្របសម្រួលរបស់ឯកឧត្តមគួចចំរើនពិតជា អស្ចារ្យណាស់ សមជាថ្នាក់ដឹកនាំគម្រោងមែន។
ដោយមានការសំណូមពរពីប្រជាពលរដ្ឋចូលក្នុងផេករបស់…..!
ក្រុងតាខ្មៅ៖តាមផេកផ្លូវការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះរបៀបចំសណ្តាប់ធ្នាប់របស់អាជីករលក់ដូរលើផ្លូ លេខ១២១១ មុខរោងចក្រផលិតស្បែកជើង ស្ថិតក្នុងសង្កាត់ស្វាយរលំ ជាប់ព្រំប្រទល់ភូមិសាស្រ្តសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ពីព្រោះមានសារពីប្រជាពលរដ្ឋចូលមកក្នុង ផេក។ ភ្លាមៗ លោកអធិការ បានចាត់អោយកម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ក្រុង កម្លាំងប៉ុស្តិ៍រកាខ្ពស់ កម្លាំងប៉ុស្តិស្វាយរលំ ប្រជាការពារ ចុះរៀចំសណ្តាប់ធ្នាប់អោយមានរបៀបរៀបរយល្អ លើសពីនេះទៅទៀតក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ក៏បានធ្វើការអប់រំណែនាំដល់បងប្អូនអាជីវករលក់ដូរដែលតាំងលក់ហៀហូលើដងផ្លូវបណ្តាលអោយមានការកកស្ទះកន្លងមក ដោយអោយពួកគាត់លក់ដូរអោយមានរបៀបរៀបរយ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ល្អ នឹងបញ្ជៀសគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ការចុះរៀបចំ និងណែនាំនេះគឺនៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ សម្រង់អត្តបទដោយL14!
ខ្យល់_កន្ត្រាក់_បណ្ដាលឲ្យមនុស្ស_ស្លា+ប់-របួ+សជិត៣០នាក់ប៉ះពាល់ផ្ទះជិត៤ពាន់ខ្នងក្នុង៦ ខែឆ្នាំនេះ
ភ្នំពេញ៖ នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤ នេះ ខ្យល់កន្ត្រាក់បានកើតឡើងជិត២០០លើក បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសជិត៣០នាក់ និងបំផ្លាញផ្ទះសម្បែងជិត៤ពាន់ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មួយចំនួនទៀត។ឯ.ឧ សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ៣កក្កដានេះថារយៈពេល៦ខែឆ្នាំ២០២៤នេះខ្យល់កន្ត្រាក់បានកើតឡើងចំនួន១៨២លើកនៅទូទាំងប្រទេសបណ្តាលឱ្យរលំផ្ទះធ្ងន់ធ្ងរចំនួន៣៧៥ ខ្នង របើកដំបូលផ្ទះនិងខូចខាតមធ្យមចំនួន៣៣២៧ ខ្នងរបើកដំបូលសាលារៀនចំនួន៣៧ខ្នងតូបផ្សារចំនួន១៧តូប អគាររដ្ឋបាលចំនួន១៣ កន្លែងបណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣នាក់និងរបួស២៣នាក់។ឯ.ឧ បានបន្តទៀតថា ចំនួនខ្យល់កន្ត្រាក់ ៦ ខែ ឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈ ៦ ខែ ឆ្នាំមុនខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២០៤ លើក នៅទូទាំងប្រទេស ។L04