ព័ត៌មានជាតិ ព័ត៌មាននយោបាយ

បន្ទាប់ពីទទួលដំណឹងភ្លាម ឯកឧត្តម បណ្ឌិត តាំង សំណាង ប្រធាន កិត្តិយស និងសមាជិកសមាជិកា សមាគមយុវជន ទិសអាគ្នេយ៍(ក្រុម៥៤) បាននាំយក..

ខេត្តព្រះសីហនុ៖ បន្ទាប់ពីទទួលបានដំណឹងថាមានប្រជាពលរដ្ឋទីទ័លក្រ និងមានជីវភាពខ្វះខាតចំនួន ៤គ្រួសារ ដែលស្ថិតនៅ ភូមិវាលមាស, ភូមិបឹងវែង និងភូមិវាលធំ ក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយហេតុដូចនេះហើយសមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤)សាខាខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារដែលមានទុកលំបាក ហើយការនាំយកអំណោយខាងលើនេះដោយក្រោមការអញ្ជើញដឹកនាំពី ឯកឧត្តម បណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានកិត្តិយសសមាគមយុវជនទិសអាគ្នេយ៍ (ក្រុម៥៤) សាខាខេត្តព្រះសីហនុ តំណាងឲ្យឯកឧត្តមបណ្ឌិត ឈឹម វាសនា ប្រធានសមាគមយុវជនទិសអាគ្នេយ៍ (ក្រុម៥៤) ដោយក្នុងនោះក៏មានការចូលរួមពីសមាជិក សមាជិកាសមាគម រួមមានលោកវេជ្ជបណ្ឌិត សួន ហេង ប្រធានប្រតិបត្តិ សមាគម លោក ណាំង គីមឡេង ប្រធានសម្របសម្រួលសមាគម និងលោក លី សុខម៉ន ជំនួយការឯកឧត្តមប្រធានកិត្តិយសសមាគម និងអាជ្ញាធរមូលដ្ឋានលោក សេក សារ៉ាវុទ្ធ អភិបាលរងស្រុកព្រៃនប់ លោក ខូវ ថានិត មេឃុំវាលរេញ លោក ឈូក ចាន់ សមាជិកក្រុមប្រឹក្សាឃុំវាលរេញ លោក អ៊ុំ សាមន មេភូមិវាលធំ លោក ដាញ់ សុីណា មេភូមិវាលមាស លោក យ៉ុក យ៉ន មេភូមិបឹងវែង នៃស្រុកព្រៃនប់ ហើយពិធីនេះបានរៀបចំធ្វើឡើងនៅកាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។

 
នាឱកាសនោះផងដែរឯកឧត្តមបណ្ឌិត តាំង សំណាង ប្រធានកិត្តិយសសមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤)សាខាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក ព្រមទាំងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តមបណ្ឌិត ឈឹម វាសនា ប្រធានសមាគមយុវជនទិសអាគ្នេយ៍ (ក្រុម៥៤)ដែលជានិច្ចកាលឯកឧត្តមបណ្ឌិត តែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ហើយជាមួយគ្នានោះផងដែរឯកឧត្តមបណ្ឌិត តាំង សំណាង បានមានប្រសាសន៍ និងអំពាវនាវសុំឱ្យក្រុមគ្រួសារទាំងអស់ត្រូវមានការតស៊ូអត់ធ្មត់ព្យាយាមមិនថាជួបទុក្ខលំបាកយ៉ាងណានោះទេ ដូចថ្ងៃនេះអញ្ចឹងក្រុមការងាររបស់សមាគមបាននាំយកអំណោយមនុស្សធម៌ទាំងអស់នេះមកជូនដល់បងប្អូនគឺគ្រាន់តែដោះស្រាយបានមួយរយៈនោះទេ ដូច្នេះហើយយើងត្រូវប្រឹងប្រែងដោយខ្លួនឯងសម្រាប់ជីវភាពប្រចាំថ្ងៃ។

ហើយសូមបញ្ជាក់ផងដែរថាអំណោយមនុស្សធម៌របស់សមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤)សាខាខេត្តព្រះសីហនុបានផ្ដល់ជូនគ្រួសារទីទ័លក្រ និងមានជីវភាពខ្វះខាតក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មីម៉ាម៉ា ១កេស, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ, ប្រេងឆា ១ដប, ថ្នាំពេទ្យ ១កញ្ចប់, រួមទាំងថវិកាចំនួន ៥៤,០០០រៀលផងដែរ៕ ដោយ: L 42

Leave a Reply

Your email address will not be published. Required fields are marked *