ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កិច្ចប្រជុំស្តីពី ភូមិ ឃុំ សង្កាត់ សុវត្ថិភាព

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងការដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” រយ:ពេល៩ខែ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តកណ្តាល។

យើងទាំងអស់គ្នា ត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ​ សង្កាត់ មានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេស​បទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់​ ដើម្បី បន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ក្នុងគោលដៅឆ្លើយតបទៅនឹងការអភិវឌ្ឍ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម៕ L-04

គេហទំព័រ http://sltvonline.com/
SL-TV ONLINE

ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣

Leave a Reply

Your email address will not be published. Required fields are marked *