ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនបានឃាត់ខ្លួនជាតិចិន ១នាក់

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការដឹកនាំបញ្ជាពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន​បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់​ ជនជាតិចិន ពាក់ព័ន្ធ​នឹង​ករណីគ្រឿងញៀន​ ប្រព្រឹត្ដនៅ​ចំណុច​ ក្រុម៤ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ព្រមទាំងដកហូតវត្ថុតាង​មួយចំនួន​ ។ 

ជនសង្ស័យមានឈ្មោះ​  Yan Zi Pei ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ចិន​ ។ 

វត្ថុតាងដកហូតរួមមាន ក្រាមសថ្លាកញ្ចប់សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ ថ្នាំគ្រាប់ពណ៌ផ្កាឈូកសង្ស័យជាសារធាតុញៀនចំនួន ១១គ្រាប់ ទូរស័ព្ទដៃចំនួន ០១ គ្រឿង ម៉ូតូចំនួន ០១គ្រឿង ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១២កញ្ចប់ ម្សៅពណ៌សសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ ម្សៅពណ៌ត្នោតសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ ថ្នាំគ្រាប់ពណ៌ទឹកក្រូចសង្ស័យជាសារធាតុញៀនចំនួន ២៦គ្រាប់ ថ្នាំគ្រាប់ពណ៌ទឹកសណ្តែកសង្ស័យជាសារធាតុញៀនចំនួន ២៩គ្រាប់ ថ្នាំគ្រាប់ពណ៌ផ្កាឈូកសង្ស័យជាសារធាតុញៀនចំនួន ០៤គ្រាប់ កញ្ឆាក្រៀមចំនួន ២៦កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣គ្រឿង ទូរស័ព្ទដៃចំនួន ០១គ្រឿងលិខិតឆ្លងដែងចំនួន ០១ក្បាល សម្ភារៈសម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន ។ 

បច្ចុប្បន្នជនសង្ស័យខាងលើ​ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដើម្បីធ្វើការសាកសួរបន្ដ​ ៕

ដោយ តិល ភស្ត័

Leave a Reply

Your email address will not be published. Required fields are marked *