ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនជាតិវៀតណាម១ក្រុមមានគ្នា៨នាក់បានប្រើហិង្សាដោយចេតនាទៅលើជនជាតិខ្មែរបណ្ដាលឱ្យរងរបួស..

ខេត្តព្រះសីហនុ÷បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលចេញប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាបង្កការអុកឡុកតាមទីសាធារណៈ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០២ និង០០នាទី រំលងអធ្រាត្រ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុច រង្វង់មូលតោ២ ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ហិង្សាដោយចេតនា មួយកើតឡើង បង្កដោយជនសង្ស័យ១ក្រុម មានគ្នា៨នាក់ជាជនជាតិវៀតណាម បានធ្វើសកម្មភាពយកដំបង ទីប ដែក វាយទៅលើជនរងគ្រោះជនជាតិខ្មែរ១ក្រុមទៀត បណ្តាលអោយរងរបួសដៃ ដងខ្លួន និងក្បាល បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចុះទៅដល់ទីតាំងកើតហេតុ និងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ ភេទប្រុស ជនជាតិវៀតណាម យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ ។

សម្ភារវត្ថុតាងចាប់យកបាន៖

ទូរស័ព្ទដៃចន ១១គ្រឿង –

ដំបងទីបដែកចន ០៣ដើម –

ដំបងរលាស់ ១ដើម 

ប៉ែលដងដែក ១ដើម 

ស្ព្រាយម្រេច ១កំប៉ុង

 រថយន្ត ១គ្រឿង ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-2832

 ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំដើម្បីបន្តតាមសន្តិវិធីច្បាប់។

ដោយ តិល ភស្ត័

Leave a Reply

Your email address will not be published. Required fields are marked *