ក្រុងតាខ្មៅ៖តាមផេកផ្លូវការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះរបៀបចំសណ្តាប់ធ្នាប់របស់អាជីករលក់ដូរលើផ្លូ លេខ១២១១ មុខរោងចក្រផលិតស្បែកជើង ស្ថិតក្នុងសង្កាត់ស្វាយរលំ ជាប់ព្រំប្រទល់ភូមិសាស្រ្តសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ពីព្រោះមានសារពីប្រជាពលរដ្ឋចូលមកក្នុង ផេក។
ភ្លាមៗ លោកអធិការ បានចាត់អោយកម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ក្រុង កម្លាំងប៉ុស្តិ៍រកាខ្ពស់ កម្លាំងប៉ុស្តិស្វាយរលំ ប្រជាការពារ ចុះរៀចំសណ្តាប់ធ្នាប់អោយមានរបៀបរៀបរយល្អ លើសពីនេះទៅទៀតក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ក៏បានធ្វើការអប់រំណែនាំដល់បងប្អូនអាជីវករលក់ដូរដែលតាំងលក់ហៀហូលើដងផ្លូវបណ្តាលអោយមានការកកស្ទះកន្លងមក ដោយអោយពួកគាត់លក់ដូរអោយមានរបៀបរៀបរយ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ល្អ នឹងបញ្ជៀសគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ការចុះរៀបចំ និងណែនាំនេះគឺនៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ សម្រង់អត្តបទដោយL14!