ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្នងការនគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការណ៍ចុះបង្រ្កាបករណីគ្រឿងញៀនមួយករណី ឃាត់បានជនសង្ស័យបានចំនួន៤នាក់

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ បានចុះបង្រ្កាបករណីគ្រឿងញៀនមួយករណី ដោយឃាត់បានជនសង្ស័យបានចំនួន០៤នាក់។

ក្នុងប្រតិបត្តិការណ៍នេះ មានការដឹកនាំបញ្ជាពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីយប់ម៉ោង១:២០នាទីរំលងអាធ្រាតនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ដែលស្ថិតនៅផ្លូវខ្សែកាប ក្នុងបុរីខ្សែកាប ក្រុម១២ ភូមិ០៥ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។

 របាយការណ៍ស្នងការបានបញ្ជាក់ថា ករណីខាងលើជនសង្ស័យមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ FANG VAN MINH ភេទប្រុស អាយុ៤៧ ឆ្នាំ ជនជាតិ វៀតណាម។ 

២-ឈ្មោះ VI VAN NHAT ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ វៀតណាម។ 

៣-ឈ្មោះ NGUYEN THI TRA MY ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិ វៀតណាម។ 

៤-ឈ្មោះ TAN LE MAY ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិ វៀតណាម។ 

ចំណែកវត្ថុតាងដកហូតរួមមាន៖ ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ៣៧កញ្ចប់ ម្ស៉ៅក្រាមពណ៌សថ្លា ក្នុងកញ្ចប់ពណ៌សរូបតុកាតាចំនួន ៧កញ្ចប់ ម្ស៉ៅក្រាមក្នុងកញ្ចប់ពណ៌ស្វាយ សញ្ញាទំពាំងបាយជូ ចំនួន០២កញ្ចប់ ថ្នាំគ្រាប់អក្សរ អិលវី (LV) ពណ៌ផ្ទៃមេឃ ចំនួន ០៧គ្រាប់ ថ្នាំគ្រាប់អក្សរ WY ពណ៌ផ្កាឈូកចំនួន ៨គ្រាប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣គ្រឿង ជ្រុញចំនួន០១ ឧបករណ៍ប្រើប្រាស់មួយចំនួន ទូរស័ព្ទដៃចំនួន ០៤គ្រឿង លិខិតឆ្លងដែនចំនួន ០២ក្បាល កាតរឹងមួយចំនួន និងម៉ូតូចំនួន ០១គ្រឿង។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកស្នងនគរបាលខេត្តព្រះសីហនុ។ ថ្ងៃទី០៥  ខែកញ្ញាឆ្នាំ២០២៣ ដោយ : តិល ភស្ត័

Leave a Reply

Your email address will not be published. Required fields are marked *