ព័ត៌មានជាតិ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះ ​សំណេះ​សំណាលជាមួយកម្មករនិយោជិត…

ខេត្តកណ្តាល៖ ពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ ​​ក្នុងខេត្តកណ្តាលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត   នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបកម្មករកម្មការិនីជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាស​​នានា​​ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមសេចក្ដីប្រកាសរបស់ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថាមានកម្មករកម្មការីចំនួន 18289នាក់។ ពួកគាត់មកពីរោងចក្រសហគ្រាសចំនួន ១៤ រោងចក្រ ក្នុងនោះមានរោងចក្រកាត់ដេរចំនួន រោងចក្រផលិតស្បែកជើង រោងចក្រតំបាញចំនួន២ រោងចក្របោកគួកចំនួន៣។ តាមរបាយការណ៍ឲ្យដឹងពីឯកឧត្ដម ហេងសួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថាខេត្តកណ្ដាលមានរោងចក្រ និង សហគ្រាសចំនួន៤៨៣ ហើយមានកម្មករនិយោជិកប្រមាណ១៥ម៉ឺននាក់ បានស្រូបទាញថវិការប្រមាណ ៤៧៣លានដុល្លាអាមេរិកក្នុងមួយឆ្នាំ។

ពិធីសំណេះសំណាលនាព្រឹកថ្ងៃសុក្រ ១៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។អត្តបទដោយL14!

Leave a Reply

Your email address will not be published. Required fields are marked *