ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់ ក្រោយពេលពួកគេប្រើប្រាស់អាវុធខ្លីមួយដើម ចូលទៅអុកឡុកក្នុងកាស៊ីណូ«អូស្កា»

ខេត្តព្រះសីហនុ៖សមត្ថកិច្ចប៉ូលិសស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាក្រោយមានសេចក្តីរាយ ការណ៏ពីបងប្អូន ប្រជាពលរដ្ឋថាមាន ជនជាតិចិន៣នាក់ បានកាន់កាំភ្លើងខ្លីមួយដើម សម្រុកចូលក្នុង ការស៊ីណូ អូស្កា រួចមកសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដកហូតបានអាវុធខ្លី១ដើម រួចនាំខ្លួនទៅសាកសួរនៅស្នងការរដ្ឋានខេត្តព្រះសីហនុ។បច្ចុប្បន្ន​ ជនសង្ស័យទាំង០៣នាក់កំពង់ត្រូវបានសមត្ថកិច្ចប៉ូលិសធ្វើការសាកសួរ ដើម្បីបន្តនិតីវិធីតាម ផ្លូវច្បាប់។

ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង២៣.៣០នាទីយប់ថ្ងៃទី២៨ សីហា ឆ្នាំ២០២៣ ត្រង់ចំណុចកាស៊ីណូ «អូស្កា» ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដោយ : តិល ភស្ត័L42!

Leave a Reply

Your email address will not be published. Required fields are marked *