ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

វ៉ៃ.កា..ប់ ចាក់គ្នា បង្ករដោយជនជាតិចិនមួយក្រុម និង ជនជាតិវៀតណាមមួយក្រុមបានត្រូវកម្លាំងនគរបាលក្រុង ព្រះសីហនុ ចាប់ខ្លួនសរុបចំនួន១៥នាក់…

ខេត្តព្រះសីហនុ នៅយប់រំលងអធ្រាតថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានថា មានករណីហិង្សាមួយបានកើតឡើង រវាងជនជាតិវៀតណាម និងជនជាតិចិន២ក្រុម (ក្នុង នោះ១ក្រុមមានគ្នាម្នាក់ឯងនិង១ក្រុមទៀតមានគ្នា១២នាក់) ស្ថិតនៅមុខអាគារកាស៊ីណូ វ៉ាង ឆាវ ជាប់សាលាបឋមសិក្សា កម្មករ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយពីទទួលដំណឹងភ្លាមការិយាល័យ នគរបាលព្រហ្មទណ្ឌធ្ងន់ បានចុះទីតាំងកើតហេតុខាងលើ និងដោយមានការសម្រសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើ ស្រាវជ្រាវ ឆែកឆេរនៅក្នុងអាគារកាស៊ីណូខាងលើ ឃាត់ខ្លួន បានមនុស្សចំនួន១៣នាក់ពាក់ព័ន្ធករណីហិង្សា វាយ គ្នាទៅវិញទៅមក។

កំឡុងពេលចុះឆែកឆេរ កម្លាំងជំនាញបានរកឃើញ ជនសង្ស័យចំនួន២នាក់បន្ថែមទៀត ដែលកំពុងស្នាក់នៅក្នុង បន្ទប់លេខ ៨៥១៥នៃអាគារខាងលើ ពាក់ព័ន្ធករណីកាន់កាប់ អាវុធដោយខុសច្បាប់ (អាវុធខ្លីម៉ាក K54 ចំនួន១ដើម បង់១ គ្រាប់៤គ្រាប់ និងកាំបិតចំនួន៣ដើម) បច្ចុប្បន្នកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង១៥នាក់ រួមទាំងវត្ថុតាង មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី តាមច្បាប់៕ ដោយ តិល ភស្ត័L42!

Leave a Reply

Your email address will not be published. Required fields are marked *