អមអរសាទ លោកឧត្តមសេនីយ៍ត្រី ប៉ូល និលឯកត្រូវបានថ្នាក់ដឹកនាំតែងតាំង ពីស្នងការរង នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទៅជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសិហនុ ។
សូមជូនពរលោកប៉ូល និល ឯក ឲ្យសម្រេចកិច្ចការងារនៅខេត្តព្រះសីហនុជោគជ័យជាស្ថាពរ។
ឱ្យឆាប់ឡើងតំណែងធំជាងហ្នឹងទៅទៀត
17/08/2023
Related Articles
ត្រ ពាំ ង ស ង្កែ…!
(ខេត្តកំពត)÷ នៅវេលាម៉ោង៩:០០ព្រឹក ថ្ងៃ២២.០៨.០២២ គណកម្មការសហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត សហការណ៍ ជាមួយនាយកដ្ឋានរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល លោកអភិបាលរងស្រុកទឹកឈូ មេឃុំត្រពាំងសង្កែ មេភូមិទាំង៣ភូមិក្នុឃុំត្រពាំងសង្កែ ចុះវាស់វែង ចុះចុចGPSកំណត់ព្រំប្រទល់សហគមន៍គ្រប់គ្រងនិងធ្វើបច្ចុប្បន្នភាពក្នុងការចុះបញ្ជីទទួលស្គាល់ ដោយអាជ្ញាធរ ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ងាយស្រួលដល់សហគមន៍ គ្រប់គ្រង ក៏ដូចជាការអភិរក្សធនធានធម្មជាតិ ដែលក្នុងតំបន់គ្របគ្រងសហគមន៍ ៕ #រាយការណ៍ពី L010
ឯកឧត្តម សេង ឈួន និងឯកឧត្តម ងួន រតនៈ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកដំណើរការស្ថានីយ៍ថ្លឹងរថយន្តអចល័តបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ និងធ្វើការប្រកាសតែងតាំងក្រុមការងារទទួលខុសត្រូវនៃស្ថានីយ៍ពុកឆ្មា
នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកដំណើរការស្ថានីយ៍ថ្លឹងរថយន្តអចល័តបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ និងធ្វើការប្រកាសតែងតាំងក្រុមការងារទទួលខុសត្រូវស្ថានីយ៍ពុកឆ្មា ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ២៨១+៥០០ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្តការងារនេះប្រកបដោយតម្លាភាព ជាក់ស្ដែងក្រុមការងារនៃស្ថានីយ៍ថ្លឹងយានយន្តនេះ ត្រូវតែមានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់ ត្រូវអនុវត្តទៅតាមច្បាប់ដែលបានកំណត់ ដោយមិនត្រូវគិតថាជាសាច់ញាតិ ក្រុមបក្សពួក ឬអ្នកធ្លាប់ស្គាល់ឡើយ ជារួមគឺគ្មានការលើកលែងឡើយដល់អ្នកដែលប្រព្រឹត្តខុសច្បាប់ដែលបានកំណត់ ។ ឯកឧត្តម ក៏បានបន្តផងដែរថា ប្រសិទ្ធិភាពនៃការងារនេះ ក៏ទាមទារឲ្យមានការចូលរួមសហការពីគ្រប់កម្លាំងទាំងអស់ មិនថាកម្លាំងសមត្ថកិច្ច ឬកម្លាំងកងរាជអាវុធហត្ថឡើយ គឺត្រូវតែមានការសហការទាំងអស់គ្នា ទើបការអនុវត្តការងារថ្លឹងរថយន្តនេះ […]
ទីតាំងល្បែងសុីសងនឹងគ្រឿងញៀនមួយកន្លែងឈ្មោះK.T.V.789.F កំពុងលួចបើកដំណើរយ៉ាងរលូនបែរជាអាជ្ញាធរពាក់ព័ន្ធក្នុងសង្កាត់…….!
ល្បែងស៊ីសងនិងគ្រឿងញៀនកំពុងតែដំណើរការក្នុងសង្កាត់ទន្លេបាសាក់តើលោកអធិការខណ្ឌចំការមន មានចំណាត់ការបង្ក្រាបដែរឬទេ? រឺក៏នៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងដោយមិនញញើតនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបិតល្បែងទាំងឡាយណាដែលខុសច្បាប់។ ពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថាលោកអភិបាលខណ្ឌ គៀង ល័ក្ស ទើបមកកាន់តំណែងជាអភិបាលខណ្ឌចំការមន និងមានសមត្ថភាពក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបទីតាំងមួយកន្លែងនេះបានដែលឬទេ? ចៀសវាងប្រជាពលរដ្ឋនិងមហាជនជាច្រើននាក់ដាក់ការសង្ស័យ មានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទើបទីតាំងមួយនេះហ៊ានបើកដំណើរការបានដោយមិនខ្លាចញញើតនិងច្បាប់សោះ។ ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលក្រុងភ្នំពេញ និង លោកយិន សាន អធិការខណ្ឌចំការមន មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះផង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ។ល។ ក្រុមការងារអង្គភាពសារព័ត៌មាន SL TV ONLINE យើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!។ លេខទូរសព្ទ(0969995651/077699595/060633672)