ពេលនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានស្រាវជ្រាវរកឃើញមុខសញ្ញាជាម្ចាស់ម៉ូតូកង់បីឥណ្ឌា រួមទាំងម៉ូតូកង់បីឥណ្ឌា ដែលបំពាន ច្បាប់ចរាចរណ៍ហើយ អ្នកបើកបរឈ្មោះ កែ ឃឹម អាយុ៤៧ ឆ្នាំ មានទីលំនៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងរៀបចំនីតិវិធីប្រគល់ជនសង្ស័យខាងលើ ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។
យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣
=======================
ដោយ: សេង ណាណូ