ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋានក្រុងក្រចេះ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារញៀន…

ក្រុងក្រចេះ : នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១១:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយប៉ុស្ដិ៍នគរបាលអូរឫស្សី បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទល់មុខរោងចក្រដំឡូងមី ស្ថិតនៅភូមិអូរឬស្សី៣ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។

ចាប់យកវត្ថុតាង និងសម្ភារះរួមមាន ៖
-ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀន ចំនួន ០៣កញ្ចប់ (០២កញ្ចប់ធំ ០១កញ្ចប់តូច)
-ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១
-ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន០១ គ្រឿង
– ម៉ូតូចំនួន០២គ្រឿង។
========================
ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *