ព័ត៌មានជាតិ

កុំភ្លេចប្រសាសន៍នាយករដ្ឋមន្ត្រី…!

👉មានទីតាំងហាងកាហ្វេមួយកន្លែងបង្កប់ល្បែងស៊ីសងមាន់ជល់អនឡាញ.. ស្ថិតនៅក្រោយ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ដែលកំពុងតែដំណើរការយ៉ាងរលូន ..ប្រហែលជា មានអាជ្ញាធរឬសមត្ថកិច្ច នៅពីក្រោយហើយមើលទៅបានជា បើកលេងជាអនាធិបតេយ្យ។យ៉ាងនេះ

ទីតាំងមួយកន្លែងនេះ គ្មានសមត្ថកិច្ចណាចុះបង្ក្រាប នោះទេ
ដែលស្ថិតនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុក ស្អាង ខេត្ត កណ្ដាល …។
ដូច្នេះប្រជាពលរដ្ឋបានសំណូមពរដល់ សមត្ថកិច្ច ដែលស្ថិតនៅទឹកដីនោះ មេត្តាជួយចុះត្រួតពិនិត្យផង
យោងតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា រាល់បទល្មើសទាំងឡាយ ក្នុងទឹកដី ណា ទឹកដីនោះគួរតែបង្ក្រាបឲ្យខានតែបាន។ តែផ្ទុយ ទៅវិញទីតាំងល្បែងសុីសងមួយកន្លែងនេះបែរជាផ្គើននិងប្រសាសន៍ ប្រមុខរាជរដ្ឋាភិបាលទៅវិញ ហើយថែមទាំងបង្កើតនៅក្រោយ ប៉ុស្តិ៍រដ្ឋបាលទៀតផង
ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរសូមជួយចុះត្រួតពិនិត្យទីតាំងមួយកន្លែងនេះផង
ថ្ង29ខែកក្តដា ឆ្នាំ 2023

Leave a Reply

Your email address will not be published. Required fields are marked *