នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខលោកស្រី ទាន់ ឆាយហួយ ជាមន្ត្រីអង្គភាពច្រកចេញ-ចូលតែមួយ សាលាខេត្តព្រះសីហនុ ដែលបានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមក ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តសួរសុខទុក្ខលោកតា នូចាន់ សារឿន អាយុ ៧២ឆ្នាំ ត្រូវជាឪពុក បង្កើតលោកស្រី ម៉ាក សំណាង នាយិការងសាលាខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំលោកស្រី ទាន់ ឆាយហួយ ឱ្យថែទាំសុខភាពសម្រាប់ខ្លួនយើង និងទារក ។
ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយឧបត្ថមជូនលោកស្រី ទាន់ ឆាយហួយ និងលោកតា នូចាន់ សារឿន មានដូចជា ផ្លែឈើម្នាក់ ០១កន្ត្រក ទឹកដោះគោឆៅ និងថវិកាក្នុងម្នាក់ ២លានរៀល ។ ដោយ. តិល ភស្ត័. L42